website_news:2017141201

នាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមចំពោះការបញ្ជូនពលករទៅជប៉ុន

http://www.postkhmer.com/ Thu, 14 December 2017 យន់ ស៊ីនាត and Daphne Chen

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវក្តីសង្ឃឹមចំពោះការបញ្ជូនពលករកម្ពុជាទៅប្រទេសជប៉ុន ដើម្បីធ្វើជាអ្នកមើលថែទាំមនុស្សចាស់ដែលជាផ្នែកមួយនៃគម្រោងធំ ដើម្បីបង្កើនចំនួនពលករចំណាកស្រុក កម្ពុជាទៅធ្វើការក្រៅប្រទេស។ ថ្លែងសុន្ទរកថាទៅកាន់ក្រុមកម្មករកាត់ដេរនៅក្នុងខណ្ឌពោធិ៍សែនជ័យកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីបានលើកឡើងថាលោកបានពិភាក្សាបញ្ហានេះជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុននៅឯកិច្ចប្រជុំមួយក្នុងប្រទេសជប៉ុនកាលពីខែសីហា។ សមាជិកសភាជប៉ុន បានធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍មួយចំនួនកាលពីឆ្នាំមុនដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីបំពេញកង្វះខាតបុគ្គលិកថែទាំមនុស្សមានវ័យចំណាស់ដែលបានកើនឡើងជាលំដាប់នៅក្នុងប្រទេសនេះ។

យោងតាមលោក សុខ ចំរើន អ្នកសម្របសម្រួលមជ្ឈមណ្ឌលបណ្តុះបណ្តាលបានឲ្យដឹងថាក្រុមហ៊ុនជប៉ុនឈ្មោះ Procast Asia Co Ltd បានសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលមួយនៅភ្នំពេញរួចហើយដើម្បីរៀបចំពលករចំណាកស្រុកកម្ពុជាឱ្យទៅធ្វើជាអ្នកថែទាំមនុស្សចាស់នៅជប៉ុន។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងថាប្រទេសកម្ពុជាមិនមែនជាប្រទេសតែមួយដែលកំពុងព្យាយាមបណ្ដុះបណ្ដាលពលករបន្ថែមឱ្យចូលទៅធ្វើការងារថែទាំមនុស្សចាស់របស់ជប៉ុននោះទេ។ លោក សួរ បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាវាល្អចំពោះការបញ្ជូនពលករទៅក្រៅប្រទេស។ មិនថាការងារក្នុងស្រុក ឬក្រៅប្រទេសទេសំខាន់គឺការមានការងារធ្វើ»៕ NS

website_news/2017141201.txt · Last modified: 2017/12/14 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki