website_news:2017141203

ដំណឹងល្អ ចំពោះពលករលុងបៀនថ្មី អាចធ្វើប៉ាស្ព័របានដល់ខែ3 ឆ្នាំ2018

http://www.pheaktraprak.com ប្រភពដំណឹងពលករខ្មែរ December 14, 2017

យោងតាមការបញ្ជាក់របស់ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ สุชิน พึ่งประเสริฐ បានអោយដឹងថាចំពោះបងប្អូនពលករខ្មែរដែលលុងបៀនថ្មី មានលិខិតបញ្ជាក់ចេញពីក្រសួងការងារថៃ ហើយផុតកំណត់ថ្ងៃទី31.12.2017 អាចបន្តការត្រួត សញ្ជាតិធ្វើប៉ាស្ព័របានរហូតដល់ថ្ងៃទី31.03.2018 ដោយមិនចាំបាច់ភ័យព្រួយអ្វីទាំងអស់។

ហើយចំពោះពលករដែលកំពុងកាន់ប័ណ្ណស៊ីជម្ពូនិងចាប់ផ្តើមត្រួតសញ្ជាតិចាប់ពីថ្ងៃទី03.01.2018 តទៅ ដោយខាងគណៈកម្មការ ផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា និងបន្ថែមទីតាំងបញ្ជាក់អត្តសញ្ញាណធ្វើប៉ាស្ព័រចំនួនប្រហែល 5កន្លែងទៀតដើម្បីឲ្យដំណើរការត្រួតសញ្ជាតិជូនពលករកម្ពុជាអោយទាន់ពេលកំណត់។ ហើយចំពោះអ្នកត្រួតសញ្ជាតិធ្វើប៉ាស្ព័រចាប់ថ្ងៃទីចាប់ពីឆ្នាំ2018 និងទទួលបានវីសារការងាររយៈពេល2ឆ្នាំតែម្ដង។

ទាំងនេះដកស្រង់ចេញពីប្រសាសន៍របស់ម្ចាស់អាខោនហ្វេសប៊ុកสุชิน พึ่งประเสริฐ ដែលចូលរួមប្រជុំជាមួយក្រសួងការងារថៃកាលពីថ្ងៃពុធទី13 ខែធ្នូឆ្នាំ2017ព្រឹកមិញនេះ។

website_news/2017141203.txt · Last modified: 2017/12/14 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki