website_news:2017141204

ខេត្តកោះកុង ! ប្រារព្ធទិវាជាតិលើកទី១១ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ

http://beta.khtopnews.com/articles/ Khmer top news December 11, 2017

កោះកុង៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅឯទីធ្លាសួនច្បារមាត់សមុទ្រ រដ្ឋបាលខេត្តកោះកុង បានរៀបចំកម្មវិធីទិវាជាតិ លើកទី១១ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់ប្រធានអនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន រួមទាំងក្រុមកាយរិទ្ធជាច្រើននាក់ផងដែរ។

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានថ្លែងនៅក្នុងពិធីថា ការជួញដូរមនុស្ស ជាអំពើរំលោភបំពានសិទ្ទិមនុស្សយ៉ាងធ្ងន់ធ្ងរ យើងទាំងអស់គ្នា ត្រូវរួមគ្នាបង្កើនប្រព័ន្ធសុវត្តិភាព និងពង្រឹងការអនុវត្តន៏ច្បាប់ ដើម្បីការពារប្រជាពលរដ្ឋឲ្យគេចផុតពីអំពើជួញដូរមនុស្ស ពិសេសរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកំពុងស្អប់ខ្ពើម និងប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ពិសេសលើស្ត្រី និងកុមារ ដែលជាជនងាយរងគ្រោះ។

ចុងបញ្ចប់នៃពិធីនោះ ក៏មានការដង្ហែក្បួនយុទ្ធនាការជុំវិញផ្សារដងទង់ ដើម្បីជាការបញ្ជៀបនូវការយល់ដឹងមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់ខ្លះមិនទាន់បានយល់ដឹងអំពីបញ្ហាខាងលើនៅឡើងពិសេសបងប្អូននៅក្នុងខេត្តកោះកុង នេះតែម្តង។ដោយលីវណ្ណឌី

website_news/2017141204.txt · Last modified: 2017/12/14 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki