website_news:2017141205

មេទាហ៊ានវរៈការពារព្រុំដែនលេខ៤០៥ហាមចៅហ្វាយស្រុកជាំក្សានមិនឲ្យដឹងឮរឿពលករខ្មែរចូលកាប់ឈើក្នុងដីថៃ

http://pvknweb.com/ បញ្ញវន្តខ្មែរ ចេញផ្សាយ ថ្ងៃទី 09/12/2017

ខេត្តព្រះវិហារ ៖ លោកវរសេនីយ៍ឯក រាម ខេត្ត មេបញ្ជាការវរៈការពារព្រំដែន លេខ៤០៥ នៅតំបន់សមរភូមិមុខទិស ទី០១ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ត្រូវបានគេរាយការណ៍ថាបានបើឲ្យពលករ ឆ្លងដែនចូលទៅកាប់ឈើក្នុងទឹកដីថៃ នៅច្រក របៀងចំនួនបីមានច្រករបៀងដំណក់ទឹក ច្រកកណ្ដាល និងច្រករបៀងឈើទាលគង ក្នុងឃុំ ស្រុកជាំក្សាន្ដ ខេត្ត ព្រះវិហារ។

ជាក់ស្ដែង កាលពីថ្ងៃចន្ទ ១រោច ខែ មិគសិរ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ មានពលករខ្មែរស្រីប្រុសប្រមាណជាង៦០នាក់បាននាំគ្នាឆ្លងដែន ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃតាមច្រកទាំង៣ ខាងលើ ដោយ បង់ប្រាក់ឲ្យទៅលោកមេបញ្ជា ការវរៈការពារព្រំដែន៤០៥ ម្ភៃពីរម៉ឺន រៀល ហើយក្នុងនោះមានមេការចំនួន២នាក់ ប្ដីប្រពន្ធជាអ្នកនាំផ្លូវយកក្នុងមួយគីឡូ ម៉ែត្រ មួយពាន់រៀលផ្សេងទៀត។មេខ្យល់ត្រូវបានគេស្គាល់ ឈ្មោះម៉ឺន ភេទប្រុស និងឈ្មោះអូន ឌីណា ត្រូវជា ប្រពន្ធ។

ករណីយ៍ណលោក ជាំ គឹមសេង អភិបាលស្រុកជាំក្សាន្ដ បានទទួលស្គាល់ជាមួយកាសែតថា មានពលករឆ្លងដែន ប្រាកដមែន ក៏ប៉ុន្តែ លោកមិនមានសមត្ថភាពទប់ស្កាត់បានទេពីព្រោះតំបន់ព្រំដែនគ្រប់គ្រង ដោយកង កម្លាំងយោធា។ លោកចៅហ្វាយស្រុកបញ្ជាក់ថា សូម្បីតែរូបលោកចង់ចូលទៅមើលសកម្មភាពភាពទាំងនោះក៏មិនបានផងព្រោះត្រូវរារាំងដោយកងកម្លាំងយោធាវរៈការពារព្រំដែនលេខ ៤០៥ របស់លោក រាម ជាមេបញ្ជាការ?។ ជុំវិញករណីខាងលើភ្នាក់ងារកាសែត មិនអាចសុំការបំភ្លឺពីលោក រាម ខេត្តបានទេព្រោះទូរស័ព្ទចូលជាប់រវល់រហូត ។ សង្ឃឹមថាលោកអភិបាលខេត្តព្រះវិហ៊ារនឹងជ្រាបពីពត៍មាននេះហើយអាចមានវីធានការទប់ស្កាត់ជាមីនខាន!៕

website_news/2017141205.txt · Last modified: 2017/12/14 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki