website_news:2017141208

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

http://cambodiapolice.com/ 2:02 pm 14 ធ្នូ 2017

បាត់ដំបង ៖ លោកជំទាវ នាយឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការងនគរបាលជាតិ គូសបញ្ជាក់ថា សម្តេច ក្រឡាហោម បានលើកក្នុង អនុសាសន៍ថា ច្រក របៀង តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ត្រូវបានបិទទាំងស្រុង។ នៅឡើយច្រកតំបន់មួយចំនួន ដូចជាច្រកភ្នំដីនៅស្រុកសំពៅលូន ហេតុអ្វី មានប្រជាពលករច្រើនម្ល៉េះជាង១ពាន់នាក់ឆ្លងកាត់ តើប្រជាពលករ ធានាមកពីក្រុមហ៊ុនណា មានអាជ្ញាបណ្ណឬ? ។ ធម្មតា ច្រកតំបន់មួយ ក្រោមការត្រួតពិនិត្យ ពីស្ថាប័នពាក់ព័ន្ធ ពីកម្លាំង ទាហ៊ាន នគរបាល ជាដើម ហេតុអី អគ្គស្នងការមិនដឹង អំពីចំនួនប្រជាកម្មករឆ្លងកាត់ ឬកន្លែងច្រកនោះមិនរាយការណ៍? ដូច្នេះ អគ្គស្នងការ ត្រូវតែ ស្វែងយល់ និងដាក់បទបញ្ជតាមបណ្តាស្នងការមួយចំនួន ជាប់ព្រំដែន ពិនិត្យករណីនេះ ឡើងវិញ។

ប្រសាសន៍របស់ លោកជំទាវ អគ្គស្នងការរង លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍គោលការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ នៅក្នុងសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែឆ្នូនេះ ដែលមានវត្តមានចូលរួមពី សំណាក់ លោកនឹងលោកស្រីជាស្នងការរងទទួលផែនជំនាញអធិការ លោកនឹងលោកស្រីជានាយការិយាល័យជំនាញ សរុប២៨នាក់ មកពីបណ្ដាខេត្តមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងក្រុងប៉ៃលិន។

ក្នុងអង្គប្រជុំ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្សលើកឡើងផងដែរ ជុំវិញ អំពីជំនាញ ពាក់ព័ន្ធការងារជួញដូរមនុស្ស លោកបានជំរុញជំនាញកំពុងអនុវត្ត បន្តស្រាវជ្រាវ និងអនុវត្តអោយបានបន្ថែមទៀត ឆ្លើយតបនិងតម្រូវរបស់ប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់បង្ក្រាបអោយបានឧក្រិដ្ឋជន។

ឆ្លើយតបនិង របាយការណ៍ លោកវរសេនីយ៍ឯក កុយហៀងស្នងការរងទទួលផែនប្រឆាំងបទល្មើស និងលោកស្រី រស់ ជីវី នាយរងការិយាល័យ ជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកស្រី អគ្គស្នងការរងនគរបាលជាតិ ក៏បានដាក់ចេញផែនការសកម្មភាព អនុវត្តន៍បន្ថែមទៀត ពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ និងរបៀបរបបការងាររដ្ឋបាល ៕

website_news/2017141208.txt · Last modified: 2017/12/15 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki