website_news:2017150205

អាជ្ញាធរថៃបញ្ជូនសពពលករខ្មែរ២នាក់មកកម្ពុជា តាមច្រកអន្តរជាតិដូង

http://ann.com.kh/blog/detail ដោយ: រៀម សាលីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧

បាត់ដំបង៖ សពពលករខ្មែរ២នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិដូង កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បាននិយាយថា សពជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ អៀង អម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគោកសង្កែ ឃុំខ្ចាស់ ស្រុកសូត្រនិគម ស្លាប់ដោយជម្ងឺគាំងបេះដូង នៅប៉ាធុមថានី ប្រទេសថៃ។ ទី២ឈ្មោះ ញឹន ឃាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ៍ខាង ឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជួបគ្រោះថ្នាក់ចរាចរ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យច័ន្ទបូរី ប្រទេសថៃ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា បើតាមមន្ត្រីនៅតាមព្រំដែន បាននិយាយថា ករណីអាជ្ញាធរថៃបញ្ជូនសាកសពពលករខ្មែរមកកាន់កម្ពុជា គឺមិនមែនជាលើកទីមួយទេ គឺបានកើតមានស្ទើតែរាល់ថ្ងៃតែម្តង ហើយការស្លាប់តែងកើតមានដោយជម្ងឺផ្សេងៗគ្នា៕

website_news/2017150205.txt · Last modified: 2017/08/24 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki