website_news:2017150206

ស្ត្រីជំនួយការមេផ្ទះជនជាតិខ្មែរម្នាក់បានត្រឡប់មកពីម៉ាឡេស៊ីវិញបន្ទាប់ពីរងការរំលោភបំពាន

http://www.cambodiadailykhmer.com ដោយ ឆន ភារុណ | ថ្ងៃពុធ ទី 15 ខែកុម្ភៈ ឆ្នាំ2017

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញកាលពីម្សិលមិញដោយក្រសួងការបរទេសបានឱ្យដឹងថា ស្ត្រីខ្មែរម្នាក់ដែលបានស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីរយៈពេល៥ឆ្នាំ ហើយ “ត្រូវបានរងការរំលោភបំពានដ៏ហិង្សា” ដោយប្តីប្រពន្ធដែលបានជួលនាងទៅធ្វើការងារនោះ ត្រូវបានបញ្ជូនត្រឡប់មកវិញហើយ បន្ទាប់ពីត្រូវបានទូទាត់ប្រាក់ឈ្នួលដែលមិនបានបើកឱ្យរួចមក។

គេនៅមិនច្បាស់ថា តើប្តីប្រពន្ធរស់នៅក្នុងប្រទេសម៉ាឡេស៊ីនេះ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ Chong Cun Cun និង Wau Sun Want បានប្រឈមការដាក់ទោសព្រហ្មទណ្ឌឬយ៉ាងណានោះឡើយ។

សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា “ស្ត្រីវ័យ២៩ឆ្នាំរូបនេះបានរត់គេចពីប្តីប្រពន្ធនេះដែលរស់នៅក្នុងរដ្ឋសេឡានហ្គ័រ (Selangor) ប្រទេសម៉ាឡេស៊ីកាលពីខែកក្កដាហើយត្រូវបានប្រទះឃើញដោយសហព័ន្ធសហជីពពាណិជ្ជកម្មម៉ាឡេស៊ី (Malaysian Trades Union Congress) និងស្ថានទូតកម្ពុជាដែលបានយកនាងទៅដាក់ក្នុងមណ្ឌលស្ត្រី។សេចក្តីថ្លែងការណ៍នេះបន្ថែមថា ស្ត្រីរូបនេះដែលបម្រើការជាស្ត្រីជំនួយការមេផ្ទះនោះ ត្រូវបានបញ្ជូនត្រឡប់មកវិញកាលពីថ្ងៃសៅរ៍។ ក្រុមហ៊ុនកម្ពុជាមួយដែលមិនបញ្ចេញអត្តសញ្ញាណបានបញ្ជូននាងទៅធ្វើការក្នុងឆ្នាំ២០១១ ឱ្យប្តីប្រពន្ធនេះ ដែល “បានរំលោភបំពានដ៏ហិង្សា” មកលើនាង ហើយមិនបើកប្រាក់ឈ្នួលឱ្យទៀត។ ប្តីប្រពន្ធនេះត្រូវបានចាប់ខ្លួនក្នុងខែធ្នូ ហើយបានបង្គាប់ឱ្យបើកប្រាក់ឈ្នួលឱ្យនាង។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោកមិនបានដឹងព័ត៌មានលម្អិតណាមួយអំពីដំណើរការច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ីទេ ហើយបានបដិសេធមិនប្រាប់ឈ្មោះក្រុមហ៊ុនកម្ពុជាដែលពាក់ព័ន្ធឡើយ ពីព្រោះវាអាចជ្រៀតជ្រែកដល់ការស៊ើបអង្កេតដែលកំពុងតែបន្ត៕សារុន

website_news/2017150206.txt · Last modified: 2017/02/15 12:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki