website_news:2017150303

តម្រួតថៃបញ្ជូនពលករខែ្មរខុសច្បាប់ជាង១០០នាក់មកស្រុកកំណើតវិញ តាមច្រកដូង និងច្រកភ្នំដី

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 14 មីនា 2017 ម៉ោង 06:56:PM

បាត់ដំបង៖ តម្រួតនិងអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន១១១នាក់ (ស្រី៣៧នាក់) ដែលឆ្លងដែនលួចចូលទៅធ្វើកម្មករនៅទឹកថៃបញ្ជូនមកប្រទេសខែ្មរវិញ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និងតំបន់ភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំតាស្តា ស្រុកសំពៅលូន។

លោក ហម សំខាន់ ប្រធានច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន១០០នាក់ ក្នុងនោះ មានស្រី៣៣នាក់ ដែលបានលបលួចចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង កាលពីរសៀលថ្ងៃទី១៣ ខែមីនា។

ដោយឡែកនៅច្រកតំបន់ភ្នំដីស្ថិតក្នុងភូមិគីឡូ១៣ឃុំតាស្តាស្រុកសំពៅលូន ក៏មានពលករខែ្មរខុសច្បាប់ចំនួន១១នាក់ (ស្រី៤នាក់) ត្រូវតម្រួតថៃចាប់បញ្ជូនមកស្រុកខែ្មរវិញ នៅរសៀលថ្ងៃទី១៣ខែមីនាដដែល៕

website_news/2017150303.txt · Last modified: 2017/08/24 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki