website_news:2017150304

យុវជន Gambia សម្រុកមកធ្វើការនៅក្នុងប្រទេសខ្លួនវិញក្រោយពីរបបផ្ដាច់ការត្រូវបញ្ចប់

http://wmc.org.kh/archives ដោយ៖ នួន បូរិន | ថ្ងៃទី 14 មិនា 2017 | ម៉ោង 7:19 PM

ពលករចំណាកស្រុកនៃប្រទេស Gambia បានសម្រុកត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីជនផ្ដាច់ការ យ៉ាយ៉ា ចាមេស ត្រូវបានប្រជាជនទម្លាក់ពីតំណែងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។

តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននៃប្រទេស Gambia Quartz Africa យ៉ាងតិចពលករចំណាកស្រុកនៃប្រទេស Gambia ប្រហែលជាង ១ពាន់នាក់បានត្រឡប់ចូលប្រទេសវិញដោយពួកគេបានទៅធ្វើការងារ ជ្រកោននៅប្រទសជិតខាង។ កាលពីថ្ងៃម្សិលមិញពលរដ្ឋ Gambia ភាគច្រើនជាយុវជនប្រមាណ ៣០០នាក់ បានត្រឡប់មកប្រទេសវិញ ដោយពួកគេធ្វើការងារ នៅប្រទេស អេហ្ស៊ីប និងលីប៊ី។ សេចក្ដីរាយការណ៍របស់ប្រភពដដែលនេះបញ្ជាក់ថា ប្រជាជន Gambia ដែលទៅធ្វើការងារនៅក្រៅប្រទេសមានប្រមាណជិត ១០ភាគរយ ក្នុងចំណោមប្រជាជនជាង ២លាននាក់។ ភាគច្រើនពួកគេបានទៅរកការងារធ្វើនៅប្រទេសមួយចំនួនដូចជា ប្រទេសលីប៊ី អេហ្ស៊ីប ហ្សេនេហ្គាល់ នីហ្សេរីយ៉ា និងខ្លះទៀតរហូតដល់ទៅទ្វីបអឺរ៉ុប។

ពួកគេទាំងនោះបានប្រាប់សារព័ត៌មានថា ពួកគេបានសម្រេចវិលចូលប្រទេសខ្លួនវិញនេះគឺ ដើម្បីចង់មកជួយការងារក្នុងប្រទេសក្រោយពីជនផ្ដាច់ការ យ៉ាយ៉ា ចាមេស ដែលបានកាន់អំណាច ២២ឆ្នាំ ពោពេញដោយការរំលោភសិទ្ធិមនុស្សត្រូវបានប្រជាជនបោះឆ្នោតទម្លាក់ កាលពីថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៦ ដែលបច្ចុប្បន្នមេដឹកនាំថ្មី គឺលោក អាដាម៉ា បារ៉ូ ដែលទទួលបានការគាំទ្រពីសហគមន៍អន្ដរជាតិដោយសារតែលោកបានជាប់ឆ្នោតតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ។

បន្ទាប់ពីលោក ចាមេស ចាកចេញពីតំណែងគេសង្កេតឃើញជន ភៀសខ្លួនដែលរងទុក្ខបុកម្នេញដោយសារការគ្រប់គ្រង លោក ចាមេស បានត្រឡប់ចូលប្រទេសវិញ ហើយស្របពេលនោះអ្នកទោសនយោបាយរាប់សិបអ្នកក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

ក្រោយពីការបញ្ចប់អំណាចផ្ដាច់ការនៅ Gambia សហគមន៍អន្ដរជាតិចាប់ផ្ដើមផ្ដលជំនួយឲ្យប្រទេសនេះឡើងវិញមានដូចជាសហភាពអឺរ៉ុប សហគមន៍សហភាពអាហ្វ្រិក សហរដ្ឋអាមេរិក។ សហភាពអឺរ៉ុបបានផ្ដល់ជំនួយជាបន្ទាន់ ៥០០លានដុល្លារ ស្របពេលដែល វិនិយោគទុកបរទេសក៏ចាប់ផ្ដើមដាក់ទុករកស៊ីនៅប្រទេស អតីត របបផ្ដាច់ការនេះឡើងវិញផងដែរ។

សូមជម្រាបថា លោកចាមេស ត្រូវបាន បង្ខំនិរទេសខ្លួនទៅនៅប្រទេស ហ្គីនេ កាលពីថ្ងៃទី២១ មករា ឆ្នាំ២០១៧ ដោយ កងទ័ពសហភាពអាហ្វ្រិក ដែលគាំទ្រ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកទៅនៅប្រទេសហ្គីនេ ដោយនាំយកទៅជាមួយ លុយ ១១លាន ៤សែនដុលា្លរ ដែលលោកលួចពីឃ្លាំងប្រាក់របស់រដ្ឋ៕ ប្រភព:Quartz Africa

website_news/2017150304.txt · Last modified: 2017/03/15 09:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki