website_news:2017150308

ឃាត់ខ្លួនមេក្លោងនាំជនជាតិវៀតណាមឆ្លងដែនចូលទឹកដីថៃ

http://ann.com.kh/blog/detail បន្ទាដោយ: សម្បត្តិ សីហា ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧

យមានជ័យ៖ ជនសង្ស័យម្នាក់ ជាមេខ្យល់នាំជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ លី សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះជួលមួយកន្លែងក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ បានទទួលប្រាក់ចំនួន៦ពាន់បាតពីស្ត្រីជនជាតិវៀតណាម២នាក់ ជាថ្នូរនឹងការនាំឆ្លងដែនពីកម្ពុជាទៅប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត។ ក្រោយទទួលបានប្រាក់ ជនសង្ស័យបានឲ្យបក្ខពួករបស់ខ្លួនម្នាក់ទៀត នាំជនជាតិវៀតណាមទាំង២នាក់ឆ្លងដែនចូលទឹកដីថៃ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលប្រាក់ពីជនជាតិវៀតណាមទាំងនាក់ ជាថ្នូរនឹងការនាំឆ្លងដែន ដោយឲ្យបក្ខពួកម្នាក់ទៀតជាអ្នកនាំឆ្លង ដូចការចោទប្រកាន់ខាងលើពិតមែន តែខ្លួនមិនដឹងថា បក្ខពួករបស់ខ្លួននោះរត់គេចទៅណានោះទេ ព្រោះទីលំនៅមិនពិតប្រាកដ។

យោងតាមចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

website_news/2017150308.txt · Last modified: 2017/03/15 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki