website_news:20171506002

ក្រុមការងារស្ថានទូតខ្មែរប្រចាំប្រទេសថៃចុះសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលគ្រោះថ្នាក់នៅក្នុងហេតុការណ៍លិចទូកនេសាទត្រីមួយគ្រឿងនៅក្នុងរះយ៉ងប្រទេសថៃ

http://www.khmer-chonburi.com/archives/ 15 JUN 2017ខ្មែរ បាត់ដំបង

ក្រុមការងារស្ថានទូតខ្មែរប្រចាំប្រទេសថៃចុះសួរសុខទុក្ខ និងផ្តល់ថវិកាចំនួនដល់បងប្អូនពលករខ្មែរដែលរងគ្រោះនៅក្នុងហេតុការណ៍ ឧបហេតុលិចទូកនេសាទត្រីមួយគ្រឿងនៅក្នុងខេត្តរះយ៉ងប្រទេសថៃកាលពីថ្មីៗកន្លងទៅនេះ។ កាលពីថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅក្បែរកោះត្រុត ស្ថិតនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ មានឧបទ្ទវហេតុកើតឡើងបណ្តាលឱ្យទូកនឹកនេសាទត្រីលិចកណ្តាលសមុទ្រ ដែលនៅលើទូកនោះមានពលករខ្មែរចំនួន១០នាក់ និងជនជាតិថៃ២នាក់។ បន្ទាប់ពីហេតុការណ៍កើតឡើង ទាហ៊ានថៃបានធ្វើការជួយសង្គ្រោះពលករខ្មែរបាន ចំនួន៩ នាក់ និងជនជាតិថៃ២នាក់ ចំណែកឯពលករខ្មែរ១នាក់ទៀត ត្រូវបានបាត់បង់ជីវិត។

បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារទទួលបន្ទុកពលករ នៃស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចុះទៅសួរសុខទុកបងប្អូនពលករកម្ពុជាចំនួន ០៩នាក់ ដែលទើបតែបញ្ជូនមកដល់ដីគោគវិញ និងពលករមួយចំនួនទៀតដែលធ្វើការជាមួយគ្នា នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ សពត្រូវបានក្រុមគ្រួសារ និងបងប្រុសបង្កើតដែលធ្វើការនៅទីនោះជាមួយគ្នាសម្រេចបូជានៅប្រទេសថៃ បន្ទាប់មកយកធាតុទៅធ្វើបុណ្យបន្តនៅស្រុកកំណើត ដោយនិយោជកជាអ្នករ៉ាប់រងចំណាយក្នុងការរៀបចំបុណ្យសពនៅប្រទេសថៃ ការយកធាតុត្រឡប់ទៅស្រុកវិញ និងការរៀបចំបុណ្យសពនៅស្រុកកំណើត។ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានជូនថវិកាមួយចំនួនដល់សាច់ញាត្តិ ដើម្បីចូលរួមបុណ្យសព និងរៀបចំឯកសារជូនបងបង្កើតរបស់សព ដើម្បីយកធាតុប្រគល់ជូនឱ្យក្រុមគ្រួសារនៅប្រទេសកម្ពុជា។សពនឹងត្រូវបូជានៅថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2017។ សូមវិញ្ញាណខ័ណ្ឌប្អូនបានទៅកាន់សុកតិភព។

ពលករដែលស្លាប់មានឈ្មោះ សាក់ សារិទ្ធិ ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកកំពុងឡាវ ខេត្តព្រះវែង កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) ០០២ ១០៨ ១២៣ ៨៨៩ ៥។ ចំណែក ពលករខ្មែរទាំង ០៩នាក់ទៀត ដែលបានរួចផុតពីគ្រោះថ្នាក់មានឈ្មោះដូចខាងក្រោម៖

១. សៀង ឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិដុង ឃុំត្រពាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៤ ៣៨៦៥។

២. ភួរ ភីរ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិស្នាធំ ឃុំសាណារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៤ ៣៨០៦។ ៣. ស៊ន ភួន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្នាធំ ឃុំសាណារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៤ ៣៨២២។

៤. វង់ ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិស្នាធំ ឃុំសាណារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៥ ៧៨៩១។

៥. មាស ប៉ោង ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិស្នាធំ ឃុំសាណារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៥ ៧៨៩១។

៦. ខន ស៊ូ ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិស្នាធំ ឃុំសាណារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៥ ៧៨៦៦។

៧. ហ៊ាង អាង ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិនិល ស្រុកទ្រាំង ខេត្តតាកែវ កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៤ ៨១១៥។

៨. ស៊ុ ហៀន ភេទប្រុស អាយុ ៤២ ឆ្នាំ នៅភូមិដូនម៉ៅលី ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៤ ៥០៣ ៥។

៩. ហ៊ាន សៀងហ៊ា ភេទប្រុសអាយុ ២៣ឆ្នាំ នៅភូមិដូនម៉ៅលី ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម កាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជំពូ) លេខ ០០២ ១០៨ ១០៤ ៨១១៥។

website_news/20171506002.txt · Last modified: 2017/06/15 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki