website_news:20171506004

សំណុំរឿង ជនជាតិបារាំង រំលោភផ្លូវភេទ កុមារកម្ពុជា ឡើងសវនាការ ជាង១០លើក មិនមានលទ្ធផល

http://www.daem-ampil-news.html ព្រហស្បតិ៍, ១៥ មិថុនា ២០១៧ 09:46 ដោយ: គិរី ID:019

កណ្តាល៖ ចាត់ទុកថា ជាសំណុំរឿងមួយ ដែលមិនធ្លាប់មាន សម្រាប់ប្រពន្ធច្បាប់កម្ពុជា ខណៈតុលាការ បើកសវនាការ ជនជាតិបារាំងម្នាក់ ជាប់ចោទពីបទ ទិញពេស្យាចារ កុមារជាច្រើននាក់ បានអូសបន្លាយ ពេលជិត២ឆ្នាំ ហើយត្រូវបាន តុលាការខេត្តកណ្ដាល បើកសវនាការ ជាបន្តបន្ទាប់ជាង១០លើក ទៅហើយ នៅពុំទាន់ ឃើញលទ្ធផល ។

គួរបញ្ជាក់ថា ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ សាលាដំបូងខេត្តកណ្តាល ជាថ្មីម្តងទៀត បានបន្តសវនាការរឿងក្ដី ជនជាប់ចោទឈ្មោះ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដោយមានលោក ទី សំណាង ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ លោក ងួន វុទ្ធី លោក គឹម ម៉េង ជាសមាជិក និង លោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។ គួររំលឹកថា នគរបាលប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ជនជាតិបារាំងរូបនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុច ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

ការឃាត់ខ្លូននេះ បន្ទាប់ពីសមត្ថកិច្ច រកឃើញថា ជនសង្ស័យបានប្រព្រឹត្ត អំពើរំលោភបំពានផ្លូវភេទ លើកុមារដោយការអូសទាញ លួងលោមផ្តល់ ចំណី និងឲ្យលុយបន្តិចបន្តួច ។ មន្រ្តីនគរបាលបញ្ជាក់ថា ជនសង្ស័យ ប្រើវិធីអូសទាញ លួងលោមផ្តល់ជាសំភារៈថវិកា ដើម្បីបានរួមភេទ ហើយមានកុមារ ចំនួន១៥នាក់ បានដាក់ពាក្យបណ្តឹង៕

website_news/20171506004.txt · Last modified: 2017/06/15 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki