website_news:2017150804

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរខុសច្បាប់ចំនួន 32នាក់ ធ្វើដំណើរស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 14, 2017

ថៃស្ទាក់ចាប់រថយន្តដឹកពលករខ្មែរចំណាកស្រុកខុសច្បាប់ ចំនួន32នាក់ កំពុងធ្វើដំណើរចូលទៅស្វែងរកការងារធ្វើនៅទីក្រុងបាងកក។ កាលពីព្រឹកថ្ងៃច័ន្ទទី14 ខែសីហា ឆ្នាំ2017 កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ ខេត្តស្រះកែវប្រទេសថៃ បានធ្វើការស្ទាក់ចាប់រថយន្តដឹកពលករខ្មែរចំណាកស្រុកខុសច្បាប់មួយគ្រឿង ខណៈពេលកំពុងដឹកពលករខុសច្បាប់ចំនួន32នាក់ធ្វើដំណើរចេញពីស្រុកអារញ្ញយាថេត ឆ្ពោះទៅកាន់ទីក្រុងបាងកក។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង08ព្រឹក ស្ថិតនៅក្នុងភូមិកូកសូង ស្រុកអារញ្ ខេត្តស្រះកែវ ក្នុងការឃាត់រថយន្ដខាងលើ កម្លាំងសមត្ថកិច្ចថៃ បានរកឃើញពលករចំណាកខុសច្បាប់ សញ្ជាតិខ្មែរចំនួន 32នាក់ ក្នុងនោះមានមនុស្សប្រុស 19នាក់ និងនារី14នាក់ កំពុងឈរបៀតគ្នាឡើងណែនរថយន្ត ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចថៃបានបញ្ជូនខ្លួនពលករខ្មែរខុសច្បាប់ទៅកាន់ប៉ុស្តិ៍ប៉ូលិសស្រុកអារញ្ញ ដើម្បីធ្វើការសាកសួរតាមការសួររបស់សមត្ថកិច្ចថៃបានឲ្យដឹងថា ពលករខ្មែរខុសច្បាប់ទាំងអស់រស់នៅខេត្តកំពង់ធំ និង បន្ទាយមានជ័យ ដោយសារតែក្នុងខេត្តដែលខ្លួនរស់នៅគ្មានការងារធ្វើបាននាំគ្នាឆ្លងដែនខុសច្បាប់ចូលរកការងានៅក្នុងប្រទេសថៃ ដោយបង់ប្រាក់អោយមេខ្យល់ក្នុងម្នាក់3000฿។ ប្រភពព័ត៌មាន:komchadluek.net

website_news/2017150804.txt · Last modified: 2017/09/01 16:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki