website_news:2017150805

មានករណីតៃកុងរថយន្ដថៃម្នាក់ កាប់ពលករខ្មែរម្នាក់បណ្តាលឲ្យរងរបួស..

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 13, 2017

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង21យប់ថ្ងៃអាទិត្យទី13 ខែសីហា ឆ្នាំ2017 ស្ថិតនៅក្នុងស្រុកណង ចក ខេត្ដឆាកឈើងសៅ ប្រទេសថៃ បុរសជនរងគ្រោះមានឈ្មោះ លី អាយុ 37ឆ្នាំ សញ្ជាតិខ្មែរ បានរងរបួសត្រូវដៃ ហើយត្រូវភ្នាក់ងារសង្គ្រោះខេត្តឆាកឈើងសៅបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ជនបង្កជាជនជាតិថៃ មុខរបរបើករថយន្តឈ្នួលស្នាក់នៅបន្ទប់ក្បែរជនរងគ្រោះ។ បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ប៉ូលិស តែថាជនសង្ស័យបានបដិសេធថាមិនកាប់ជនរងគ្រោះ។ ប្រភពព័ត៌មាន:คนรักบางปะกง

website_news/2017150805.txt · Last modified: 2017/09/01 16:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki