website_news:2017150806

ឆមាសទី១ ឆ្នាំ២០១៧ បង្ក្រាបបទល្មើសជួញដូរ ៦៦ករណី ចាប់ខ្លួនជនសង្ស័យ ៨៧នាក់

http://www.c-e-n-news.html (ថ្ងៃទី 15 សីហា 2017, ម៉ោង 03:32:PM) | ដោយ: ដាវុធ

ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន បានបញ្ជាក់ដែរថា ក្នុងឆមាសទី១ ឆ្នាំ២០១៧ នេះការបង្ក្រាបបទល្មើសជួញដូរបាន ៦៦/២៩ករណី កើនឡើង ៣៧ករណី ចាប់ខ្លួនជនសង្ស័យ ៨៧នាក់ ជនបរទេស ៨នាក់ និងសង្គ្រោះជនរងគ្រោះបាន ១៥៥នាក់ អនីតិជន ៦៧នាក់ (បញ្ជូនទៅសង្គមកិច្ច ៥៤នាក់ ទៅអង្គការក្រៅរដ្ឋាភិបាល ៣នាក់ និងទៅគ្រួសារ ៩៨នាក់)។

នាយកដ្ឋាននគរបាលប្រយុទ្ធប្រឆាំងការជួញដូរ មនុស្ស ត្រូវបន្តកិច្ចសហការឲ្យកាន់តែល្អជាមួយស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងដៃគូជាតិ អន្តរជាតិ ដើម្បីជំរុញ ឲ្យការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការការពារអនីតិជន ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ នេះជាការលើកឡើងរបស់លោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នង ការរងនគរបាលជាតិ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ របស់អគ្គស្នងការនគរបាលជាតិ ។

លោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា ក៏បានមាន ប្រសាសន៍ដែរថា ដើម្បីឲ្យកិច្ចសហការកាន់តែល្អប្រសើរ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន ត្រូវពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទាំងនាយកដ្ឋានក៏ដូចជាតាមបណ្ដាលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។

លោកស្រីបានមានប្រសាសន៍បន្តទៀតដែរថា ត្រូវពង្រឹងកិច្ចសហការការស៊ើបអង្កេតបទល្មើស ពាក់ព័ន្ធទេសចរណ៍ផ្លូវ ភេទ លើកុមារ ព្រមទាំងជំរុញកសាងភា្នក់ងារផ្ដល់ព័ត៌មាន នៅតាមគោលដៅសំខាន់ដែលសង្ស័យ ពាក់ព័ន្ធនឹងអំពើ ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ទាំងក្នុង និងក្រៅប្រទេស ។ ក្នុងនោះដែរលោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា បានជំរុញឲ្យមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការ ពារអនីតិជន ត្រូវបន្តត្រួតពិនិត្យគ្រប់គ្រង ទីភា្នក់ងារជ្រើសរើសពលករទៅបម្រើការងារនៅក្រៅប្រទេស សំដៅទប់ស្កាត់ការ នាំពលករខុសច្បាប់ ជាពិសេសការស្រាវជ្រាវស្វែងរកមេខ្យល់ធំៗ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

website_news/2017150806.txt · Last modified: 2017/09/01 16:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki