website_news:2017150901

រសាសន៍សំខាន់ៗសម្ដេចតេជោ ក្នុងឱកាស អញ្ជើញសំណេះសំណាល ជាមួយកម្មករ នៅសួនឧស្សាហកម្មវឌ្ឍនៈ១

http://www.daem-ampil-news.html សុក្រ, ១៥ កញ្ញា ២០១៧ 09:24 ដោយ: មង្គល ID:013

-ខ្ញុំនឹងមកទីនេះច្រើនដងទៀត អាចនឹងក្មួយ២មិនដឹងផង ក៏ថាបាន ដើម្បីពិនិត្យមើលស្ថានភាព ជីវភាពរបស់ក្មួយៗកម្មករ ។ ប្រាក់ចំណូលដែលក្មួយ មានរាល់ថ្ងៃ ទោះមិនទាន់ស្របតាមតម្រូវការ ក៏វាបានកើតចេញពីគណបក្សប្រជាជនកម្ពុជា កើតចេញពីហ៊ុន សែនធ្វើជានាយករដ្ឋមន្រ្តីដែរ។

-ខ្ញុំប្រកាសនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីមិនតិចជាង១០ឆ្នាំទៀតទេ ។ខ្ញុំសង្ឃឹមថាបងប្អូនកម្មករ និងឪពុកម្ដាយបន្តបោះឆ្នោតឲ្យខ្ញុំបានបន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។

-កំណើនប្រជាជនកើនឡើង កំណើនតម្រូវការសាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធមិនចេះចប់ទេ។ សុំកុំភ្លេចអ្នកដែលធ្វើការ ចាប់ពីឆ្នាំ១៩៩៧ ប្រាក់ខែក្រោម៤០ដុល្លារ ។ ក្នុងគ្រួសារមួយ មានកូនលើសពី៥នាក់ គេចមិនផុតមានការច្រណែនពីកូននេះ កូននោះទេ ក្នុងរោងចក្រកម្មកររាប់ពាន់នាក់ ចៀសមិនផុតពីការប៉ះទង្គិចគ្នាខ្លះទេ ខ្ញុំអំពាវនាវឲ្យនិយោជក និងកម្មករ ដោះស្រាយគ្នាដោយសន្តិវិធី ពេលដែលមានជម្លោះផ្សេងៗ តែជម្រើសដែលគឺយើងត្រូវគោរពច្បាប់ការងារ ទាំងអស់គ្នា វាគ្មានអ្វីល្អជាងការគោរពច្បាប់ការងារទេ។

-បន្តិចទៀតទេសចរណ៍នៅក្រៅប្រទេស គង់តែមកទិញនាឡិកា នៅកម្ពុជាទេ ខ្ញុំបានប្រាប់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យរៀបចំកាត់ពន្ធឲ្យហើយទៅ ។ ចង់បាននាឡិកាល្អនៅវឌ្ឍនៈ មានតើចាំបាច់អី ទៅទិញនៅក្រៅប្រទេស។

-កិច្ចការទាំងអស់នេះ រាជរដ្ឋាភិបាលខិតខំណាស់ សូម្បីតែរយៈកាលកន្លងទៅ ពូមិនបានចុះដិតដល់ក៏ដោយ តែយើងបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះកម្មករ រួមទាំងការដួលសន្លប់ គ្រោះថ្នាក់ការងារជាដើម ។ ដូចជាមុននេះ ការផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះកម្មកររស់នៅ ត្រូវបានកំណត់ដោយម្ចាស់ផ្ទះ ម្ចាស់ផ្ទះទិញក្នុងតម្លៃទាប លក់ឲ្យកម្មករក្នុងតម្លៃខ្ពស់ ឥឡូវនេះអគ្គិសនីកម្ពុជា បានតបណ្ដាញចូលដល់បន្ទប់កម្មករ ដោយបង់ថ្លៃមួយក្នុងកម្រិតទាប តែប៉ុណ្ណោះ។

-ក្មួយៗត្រូវសង្កេតឲ្យបានច្បាស់ ប្រទេសដែលមានសន្តិភាព ទើបមានការអភិវឌ្ឍន៍ គ្មានអ្នកណាយករោងចក្រ ទៅដាក់នៅប្រទេស ដែលកំពុងមានសង្រ្គាមនោះទេ សាលារៀនក៏មិនអាចស្ថិតនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ គណបក្សប្រជាជនកម្ពុជា ទើបមានលទ្ធភាពរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ គណបក្សដទៃគ្មានសមត្ថភាពទេ។

-ខ្ញុំបញ្ជាក់ឡើងវិញគ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ដែរ បើគ្មានការអភិវឌ្ឍន៍ពលរដ្ឋ នៅក្រីក្ររ៉ាំរៃ សន្តិភាពក៏មិនអាចនៅបានដែរ នៅក្នុងរោងចក្រសហគ្រាសទាំងអស់ ត្រូវរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍន៍ មិនត្រូវឲ្យមានអ្នកមកបំផ្លាញបានទេ។ អ្នកដែលយកនំប៉័ង មកចែកជូនឲ្យធ្វើបាតុកម្ម នៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ និង២០១៤ គេបានរត់ចេញពីទីក្រុងភ្នំពេញ កាត់ចេញទៅកំរៀង ចូលថៃ រត់ទៅកាណាដា ដោយគ្មានវីសា ហើយបន្តរត់ទៅ អាមេរិក ។

-មិនត្រូវទុកឲ្យរោងចក្ររបស់យើង មានបងតូចបងធំ ក្រុមគ្រឿងញៀននោះទេ ត្រូវរួមគ្នារក្សាសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីស្ថេរភាពនយោបាយ និងការធានាសុវត្ថិភាពការងារក្មួយៗ ផងដែរ។ ត្រូវរួមគ្នារក្សា និងបង្កើតការងារ ការងារដែលយើងមានរួចមកហើយ ត្រូវរក្សាឲ្យបានយើង ត្រូវបន្តរក្សាការងារចាស់ ដែលកំពុងមានហើយអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ឥឡូវនេះ ច្បាប់ស្ដីពីប្រាក់បៀវត្សន៍អប្បបរមា កំពុងរៀបចំប្រាក់ខែកម្មករត្រូវឡើង ជាបន្តបន្ទាប់ អ្នកឯងមិនឡើងខុសច្បាប់ ។

-យើងត្រូវរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនចំណេះដឹង បានន័យថា កម្មកររបស់យើង ត្រូវបានបង្កើនប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ជារៀងរាល់ឆ្នាំ។ កុំភ្លេចថា ថៅកែ និងកម្មករ មានចំណងទាក់ទងគ្នា មិនដាច់នោះទេ។ អីចឹងរួមគ្នាដើម្បីបង្កើនប្រាក់ចំណូល តែអំពាវនាវឲ្យកម្មករ ត្រូវបង្កើនចំណេះដឹង ដើម្បីទទួលបានប្រាក់បៀវត្សន៍ កាន់តែខ្ពស់ទៅៗ មិនត្រូវឲ្យអ្នកណាមកបំផ្លាញប្រាក់ខែ ដែលយើងកំពុងមាននេះទេ។

-រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោះស្រាយថ្លៃទឹកភ្លើង ភាគច្រើនហើយ ដែលទទួលយកការសំណូមពររបស់ខ្ញុំ គឺមិនដំឡើងថ្លៃប្រាក់ឈ្មួលផ្ទះ នៅឆ្នាំ២០១៨ ។ ទឹកដែលក្មួយៗធ្លាប់ប្រើ១២០០រៀល ឥឡូវបង់តែ៨០០រៀល តែខ្ញុំអំពាវនាវឲ្យបន្តខិតខំបន្ថែមទៀត នៅតំបន់ខ្លះនៅប្រើទឹកភ្លើងឯកជន នៅឡើយ។ ខ្ញុំចង់និយាយសំណូមពរសិន ខ្ញុំសំណូមពរម្ចាស់រោងចក្រទាំងអស់ នៅទូទាំងប្រទេស អនុញ្ញាតឲ្យកម្មករ មានផ្ទៃពោះចេញមុនម៉ោង១៥នាទី។

-ឥឡូវខ្ញុំសុំឲ្យចេញមុនយ៉ាងតិច១៥នាទី បើមានរោងចក្រខ្លះចិត្តធម៌ ឲ្យចេញ២០ទៅ៣០នាទី រឹតតែល្អ អីចឹងទេឯកឧត្តម អ៊ិត សំហេង ត្រូវចរចាជាមួយម្ចាស់រោងចក្រ ដោះស្រាយបញ្ហានេះ ហើយក៏សុំបញ្ជាក់ថា កន្លងទៅសម្រាប់របបថែទាំសុខភាព កម្មករបង់៥០%និយោជកបង់៥០% ឥឡូចាប់ពីឆ្នាំ២០១៨ ទៅកម្មករមិនបាច់បង់ទៀតទេ ថៅកែជាអ្នកបង់ជំនួសវិញ។

-ហើយចាប់ពីខែមករា២០១៨តទៅ កម្មករគ្រប់ផ្នែកទាំងអស់ នឹងត្រូវទទួលបានការពិនិត្យព្យាបាល ដោយឥតគិតថ្លៃ ដោយរដ្ឋជាអ្នកចេញជំនួស។

-សម្រាប់កម្មការិនីឆ្លងទន្លេ ត្រូវបានឈប់សម្រាក រយៈពេល៣ខែ ដោយមានប្រាក់បៀវត្សន៍១២០% នៅពេលដែលខ្ញុំដាក់ឲ្យប្រើ គោលនយោបាយគាំពារជាតិ និងសង្គមខ្ញុំ បានប្រាប់ឲ្យអនុវត្ត ចាប់ពីកម្មការិនីមានផ្ទៃពោះមុនគេ កម្មការិនីម្នាក់ដែលឆ្លងទន្លេ បានកូន១ទទួលបាន៤០ម៉ឺនរៀន បើបានកូនភ្លោះ២បាន៨០ម៉ឺនរៀល ហើយបើបានកូនភ្លោះ៣ បាន១២០ម៉ឺនរៀល ហើយទទួលបានការឧបត្ថម្ភពីខ្ញុំ បន្ថែមទៀត កូនភ្លោះ៣ សុទ្ធតែកូនរបស់ខ្ញុំទាំងអស់។

-សូមបញ្ជាក់នៅកន្លែងនេះដើម្បីឲ្យច្បាស់ ស្ដ្រីដែលឆ្លងទន្លេ មិនថាកូនរស់ឬកូនស្លាប់ទេ ត្រូវបានទទួលសាច់ប្រាក់ដូចគ្នា។

-ខ្ញុំកំពុងតែពិនិត្យមើល តើយើងបានអនុវត្ត នៅទូទាំងប្រទេស បានកម្រិតណា ត្រឹមចំណាយសម្រាប់កម្មករ ១០លានដុល្លារ វាមិនអស់ផង។ របបឈប់សម្រាករបស់កម្មករ ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ ជាពិសេស ចំពោះកម្មការិនីមានផ្ទៃពោះតែម្ដង។

-កម្មករកម្មការិនីទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ធ្វើដំណើរដោយរថយន្តក្រុង ឥតគិតថ្លៃរយៈពេលយ៉ាងតិច២ឆ្នាំ បានន័យថា អាចនឹងពិចារណាបន្តឲ្យលើសពី២ឆ្នាំ។ យើងបន្តការខិតខំ ដើម្បីជួយដល់ពលករយើង ដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមក្មួយនៅប្រទេសថៃស្ដាប់ឲ្យបាន បើគ្មានរាជរដ្ឋាភិបាលកម្ពុជា ចរចាជាមួយរាជរដ្ឋាភិបាលថៃទេ ក្មួយៗមិនអាចនៅធ្វើការ ប្រទេសថៃបានទេ ពេលនាយករដ្ឋមន្រ្តីថៃមកទីនេះ ខ្ញុំបានស្នើសុំគេឲ្យជួយមើលកម្មករខ្មែរ មិនមែនមានតែកម្ពុជាទេ ដែលបញ្ជូនពលករទៅធ្វើការ នៅប្រទេសថៃខ្លួនឯងក៏បញ្ជូនដែរ។

-ម្យ៉ាងទៀតខ្ញុំសូមបញ្ជាក់នៅត្រង់ថា កម្មករកម្មការិនីរបស់យើង ចាប់ពីឆ្នាំ២០១៩ទៅ ក៏មានប្រាក់ចូលនិវត្តន៍ដូចគ្នា ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍ ក្មួយៗត្រូវប្រឹងធ្វើការ។

-សូមបញ្ជាក់សាជាថ្មី សូមក្មួយកាប់ថ្មចំណាំទៅ ខ្ញុំនឹងដើរមើលការរីកចម្រើននេះ ដែលខ្ញុំបានរួមចំណែក កសាងលើទឹកដីដ៏កម្សត់មួយនេះ ខ្ញុំចង់ទៅកាន់រោងចក្រ ខ្ញុំចង់ជួបក្មួយៗរបស់ខ្ញុំ ដែលធ្វើការបានប្រាក់ចំណូល បន្ទាប់ពីភ្នំពេញ ខ្ញុំនឹងបន្តចុះទៅស្វាយរៀង និងបណ្ដាខេត្តផ្សេងៗទៀត ដែលមានកម្មករធ្វើការ។

-ជាការឆ្លើយតបរបស់ខ្ញុំទៅកាន់អាមេរិក សូមឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជា ស្ដាប់ឲ្យបានច្បាស់ ឯកឧត្តមបានប្រកាសថា ការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន គ្មានភស្តុតាងត្រឹមត្រូវ ខ្ញុំសុំឲ្យឯកឧត្តមបំភ្លឺថា កឹម សុខា និយាយពិតមែនឬអត់ តើមែនឬមិនមែន តើកឹម សុខា ចោទអាមេរិក ឬអាមេរិកចោទកឹម សុខា សម្ដីកឹម សុខា ជាសម្ដីពិត បើអីចឹងរដ្ឋាភិបាលអាមេរិកមុនៗ ៥ប្រធានាធិបតី ចេញមកបកស្រាយ តើមានណែនាំកឹម សុខា បែបនេះទេ តែឯកឧត្តមត្រូវតែច្បាស់ យកសម្ដី កឹម សុខា ទៅបញ្ជាក់ សម្ដី កឹម សុខា នៅកម្ពុជាជាការក្បត់ជាតិ ដែលបានស្បថចំពោះព្រះភក្រ្ត ព្រះមហាក្សត្រ ឲ្យបរទេសមកបង្គាប់បញ្ជាខ្លួនទេ តែខ្លួនស្ដាប់បរទេស ឯកឧត្តមមិនអាចរួមពីការបកស្រាយ លើបញ្ហានេះទេ កឹម សុខា ទទួលស្គាល់ខ្លួនឯងតើ គ្មានអ្នកណាទៅវ៉ៃ កឹម សុខា ឲ្យនិយាយ អាមេរិកធ្លាប់ប្រើលន់ នល់ ផ្ដួលរំលំកម្ពុជាម្ដងហើយ បងប្អូនខ្មែរត្រូវក្រោកឈរឡើង ប្រឆាំងការឈ្លានពានពីបរទេស ការពារបូរណភាពទឹកដីកម្ពុជា ។ តើកឹម សុខានិយាយពិត ឬកឹម សុខា ភូត ខ្ញុំបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកអន្តោប្រវេសន៍ស្រាវជ្រាវ ជនជាតិអាមេរិក ដែលមកធ្វើចារកិច្ចនៅកម្ពុជា កម្ពុជាគ្មានចេតនារករឿងអាមេរិកទេ ។ ឯកឧត្តម បានប្រាប់ពលរដ្ឋខ្លួន ឲ្យប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនៅកម្ពុជា ឬឯកឧត្តមត្រៀមបំរុង បាញ់មីស៊ីលចូលកម្ពុជា ឬឯកឧត្តមបំភ័យពលរដ្ឋកម្ពុជា ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ។ ជនជាតិខ្មែរត្រូវជឿលើខ្លួន យើងមានសមត្ថភាព ការពារសន្តិភាពខ្លួនឯង ។

កាសែតមិនបង់ពន្ធ បង្ខំចិត្តបិទខ្លួន មកបន្ទោសឯង ជាអ្នកបិទទៅវិញ វាទាល់តែកាសែត ឬវិទ្យុហ្នឹងជេរ រាជរដ្ឋា ភិបាល ទើបគេហៅថាឯករាជ្យ ។ ចំណុចទី៣ ឯកឧត្តមហួសហេតុពេកហើយ ជនជាតិកម្ពុជាយើងអ៊ើយ ខ្មែរ យើងដែលទៅរស់នៅអាមេរិក ពេលដែលជាប់ទោសហើយ គេមិនឲ្យរស់នៅប្រទេសគេទៀតទេ ហើយបញ្ជូន ពីអាមេរិកមកកាន់កម្ពុជា៥៦៦នាក់ ក្នុងចំណោម៦៦នាក់ធ្វើអត្តឃាត៤នាក់ ក្មួយៗកម្ពុជាត្រូវ ស្ដាប់ឲ្យបាន ខុសច្បាប់ជាប់គុកវាជារឿងមួយទៅហើយ ពេលបញ្ជូនមកកម្ពុជាប្រពន្ធកូនរស់ នៅអាមេរិកតើគេជួបគ្នា យ៉ាងណា ទៅ សម្ដេចក្រឡាហោម ស ខេង និងខ្ញុំត្រូវពិភាក្សាគ្នា ត្រូវធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ដោយយោង តាមស្មារតីសប្បុរសធម៌ ការបំបែកប្ដីចេញពីប្រពន្ធកូន ជាអំពើអមនុស្សធម៌ និងគ្មានគុណធម៌នោះទេ តើសិទ្ធមនុស្ស នៅត្រង់ណាទៅ ដែលបំបែកគេបែបនេះយើងមិនបានលុបកិច្ចព្រមព្រៀងទេ តែយើងទាមទារ ឲ្យធ្វើវិសោធនកម្ម។ តែអាមេរិកប្រាប់យើងវិញថា មិនផ្ដល់ទិដ្ឋាការដល់មន្រ្តីទូតកម្ពុជានោះទេ កម្ពុជាក៏បានប្រាប់ អាមេរិកវិញថា កិច្ចព្រមព្រៀងរុករកសពជនជាតិ អាមេរិក ដែលស្លាប់នៅកម្ពុជាក៏ត្រូវផ្អាកសិនដែរ។

-យើងក៏សូមប្រកាសថា យើងមិនលុបចោលទេ តែយើងសុំផ្អាកបណ្ដោះអាសន្ន បើអាមេរិកមិនផ្ដល់ឲ្យយើង យើងក៏មិនសហការ ជាមួយអាមេរិកទៀតដែរ សូមគ្រួសាខ្មោចអាមេរិក ដែលបាត់ខ្លួនកុំបន្ទោសយើង អ្នកឯងចេះធ្វើមកលើខ្ញុំ ខ្ញុំក៏ចេះធ្វើដាក់អ្នកឯងវិញដែរ មួយទៅមួយមកដូចគ្នាទេ ។ ៤៩ខ្មោចទុកសិន មន្រ្តីកម្ពុជាផ្អាក សិន បើកកិច្ចចរចាជាកញ្ចប់ អ្នកឯងបើកទិដ្ឋាការឲ្យខ្ញុំ ខ្ញុំរុករកខ្មោចឲ្យអ្នកឯង សូមអាមេរិកកុំតាំងខ្លួនជាម៉ែឪកម្ពុជា ថ្ងៃមុនគេដាក់ត្រីក្រហម យើងដាក់ទៅវិញត្រីខ្មៅមួយដែរ ។ សូមប្រជាពលរដ្ឋកម្ពុជាក្រោកឈរឡើង ដើម្បីអធិបតេយ្យភាពជាតិរបស់យើង ស្មារតីជាតិនិយមរបស់យើងខ្លាំងណាស់ មិនអាចឲ្យអ្នកឯងមកបំផ្លាញ តាមចិត្តនោះទេ ។

website_news/2017150901.txt · Last modified: 2017/09/15 11:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki