website_news:2017150902

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជួយអន្តរាគមន៍ដល់ពលករខ្មែរម្នាក់ បន្ទាប់ពីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរ

http://pheaktraprak.com By เพียะตรา ประ September 14, 2017

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជួយអន្តរាគមន៍ករណីពលរដ្ឋខ្មែរមួយរូបស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះ ផ. ភេទ ប្រុស អាយុ ២៩ ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ២៣:០០ នាទី នាថ្ងៃទី ៥ កញ្ញា ២០១៧ នៅស្រុកមួកលេខ ខេត្តសារៈបុរី ប្រទេសថៃ និងបានស្លាប់នៅមន្ទីរពេទ្យខេត្តនៅវេលាម៉ោង ២:០០ នាទី ទៀបភ្លឺ កាលពីថ្ងៃទី ១២ កញ្ញា ២០១៧។ នៅថ្ងៃទី ១៣ កញ្ញា ២០១៧ ស្ថានទូតបានទាក់ទងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដើម្បីសម្រួលឯកសារឲ្យសាច់ញាតិសព ចំនួនពីររូបមកចូលរួមពិធីបូជាសពនៅថ្ងៃទី ១៤ កញ្ញា ២០១៧ ។ ស្ថានទូតនឹងបន្តចាត់វិធានការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីទាមទារសំណងជូនជនរងគ្រោះ។

website_news/2017150902.txt · Last modified: 2017/09/15 11:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki