website_news:2017151201

អាជ្ញាធរខេត្តសៀមរាប រៀបចំទិវាប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស ដើម្បីទប់ស្កាត់ការកេង ប្រវ័ញ្ច ការជួញដូរមនុស្សដោយខុសច្បាប់

http://www.akp.gov.kh/kh/ AKP ខេត្ដសៀមរាប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧

អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ការធ្វើចំណាកស្រុកឆ្លងដែនដោយខុសច្បាប់ របស់ប្រជាពលរដ្ឋជាកត្តាមួយដ៏ធំ ក្នុងការងាយរងគ្រោះពីអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស។ ថ្លែងនៅក្នុងទិវាប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស១២ធ្នូ ឆ្នំា២០១៧ នៅខេត្តសៀមរាប កាលពីព្រឹក ថ្ងៃព្រហស្បតិ៍១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការ ដ្ឋាននៃ គណៈកម្មាធិការ ប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស ខេត្តសៀមរាបបានមាន ប្រសាសន៍ថា គោលនយោបាយរបស់រាជ រដ្ឋាភិបាល គឺផ្តល់ឱកាសជូនប្រជាពលរដ្ឋ ធ្វើការងារបង្កើតប្រាក់ចំណូលទំាងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយពលរដ្ឋមួយ ចំនួនធំ បានទទួលកម្រៃល្អ និងអាចលើកកម្ពស់ជីវភាព។

លោកស្រីបានបន្ដថា ប៉ុន្តែអ្វីដែលជាការបារម្ភនោះ គឺការធ្វើទេសន្តប្រវេសន៍ ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រង ច្បាស់លាស់របស់ប្រជាពលរដ្ឋ បាននំាឱ្យប្រឈម នឹងហានិភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស។ លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅខេត្តសៀមរាប បានធ្វើ ចំណាក់ស្រុកទៅធ្វើការ នៅក្រៅប្រទេសមានរហូតដល់ទៅជាង១០.០០០នាក់ ទំាងទៅ ដោយស្រប ច្បាប់ និងមិនស្របច្បាប់ ហើយអ្នកមួយចំនួនកំពុងប្រឈមការ កេងប្រវ័ញ្ច និងជួញដូរមនុស្ស។

លោកជំទាវ ប៉ុន សំខាន់ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាង អំពើជួញដូរមនុស្ស បានលើកឡើងថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសកល ដែលនៅ តែបន្តកើតមាន ដោយកត្តាបីសំខាន់ គឺការអប់រំ ការអនុវត្តច្បាប់ និងការឆក់ឱកាស ពីជនល្មើស។ លោកជំទាវបានអះអាងថា រូបភាព នៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លំាង ពលកម្ម និងផ្លូវភេទ ប៉ុណ្ណោះទេ ថែមទំាងលេច ចេញ បាតុភាពមួយចំនួន ដែលមានទំនោរទៅរក អំពើជួញ ដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា បទអន្តរការីនៃ អំពើពពោះជំនួស។

លោកជំទាវបានបន្ដទៀតថា បញ្ហានេះជាកង្វល់ដែលគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆំាងអំពើជួញដូរ មនុស្សចំាបាច់ត្រូវដាក់វិធានការសើបអង្កេតស្រាវជ្រាវ និងបង្កា្របឱ្យបានទាន់ពេល និងបានកសាង ច្បាប់បទដ្ឋានគិតយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីចៀសវាងការរីកដុះ ដាលនៃបទល្មើស ដែលនំាឱ្យបង្ក គ្រោះថ្នាក់កាន់តែច្រើន ដល់ជីវិតមនុស្ស។លោកជំទាវបានបន្ថែមទៀតថា បញ្ហាអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនេះ រាជរដ្ឋាភិបាល កម្ពុជាបានយកចិត្តទុកដាក់ខ្លំាងណាស់ ក្នុងការការពារ ប្រជាពលរដ្ឋ ព្រោះគ្រោះថ្នាក់ទំាងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស បង្កឱ្យមានវិនាស កម្មដល់មនុស្សជាតិ៕ ដោយ ឃុត សៅ

website_news/2017151201.txt · Last modified: 2017/12/15 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki