website_news:2017151202

បំពង់ដែកបាញ់បេតុង ធ្លាក់ត្រូវក្បាលពលករខ្មែរម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

http://www.pheaktraprak.com ដំណឹងពលករខ្មែរ December 15, 2017

ពលករខ្មែរម្នាក់បានស្លាប់បាត់ជីវិតភ្លាមៗ បន្ទាប់ពីមេការសំណង់ថៃព្យាយាមបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រុងប៉ាតាយា ដោយសាររងគ្រោះថ្នាក់ត្រូវបំពង់ដែកបាញ់បេតុងធ្លាក់ចំ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីវេលាម៉ោង10ព្រឹកនាថ្ងៃព្រហស្បតិ៍ទី14 ខែធ្នូ ឆ្នាំ2017 នៅការដ្ឋានសាងសង់ខនដូមួយកន្លែង ស្ថិតនៅ(សយ)ការសេតសិន 5 ខៅព្រះដំណាក់ ឃុំណងព្រឺ ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បំពង់ដែកបាញ់បេតុងឡើងលើអាគារ កំពុងសាងសង់កម្ពស់ 2ជាន់ បានរអិលធ្លាក់មកខាងក្រោមបណ្ដាលឱ្យចំបុរសឈ្មោះ (kuok kol) កុក ដន អាយុ 36 ឆ្នាំ សញ្ជាតិខ្មែរ ដែលកំពុងធ្វើការនៅជាន់ខាងក្រោម បណ្ដាលរងរបួសធ្ងន់ ក្រោយមកបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមេការសំណង់ថៃបានបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ។

ក្រោយពីមានហេតុនេះកើតឡើងការដ្ឋានសាងសង់ខនដូខាងលើនេះត្រូវបានគេបិទផ្អាកឈប់សម្រាកភ្លាម ដើម្បីអោយសមត្ថកិច្ចថៃចូលធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ។ យ៉ាងណាមិញសាច់ញាតិរបស់ពលកររងគ្រោះបានរិះគន់យ៉ាងខ្លាំងចំពោះករណីធ្វើឲ្យមានមនុស្សស្លាប់បែបនេះ ហើយករណីគឺកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អ្នកបើករថយន្តបាញ់បេតុងដែខ្វះកាប្រុងប្រយ័ត្ន។

website_news/2017151202.txt · Last modified: 2017/12/15 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki