website_news:2017151203

ពលករខ្មែរ 3នាក់បានស្លាប់ និង 2នាក់ទៀតរងរបួសធ្ងន់ នៅក្នុងខេត្តស្រះកែវ

http://www.pheaktraprak.com ដំណឹងពលករខ្មែរ December 14, 2017

កាលពីថ្ងៃព្រហស្បតិ៍ទី14 ខែធ្នូ ឆ្នាំ2017 នៅវេលាម៉ោង09:50នាទីព្រឹកមិញនេះ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងបណ្តាលឲ្យមានពលរដ្ឋខ្មែរចំនួន 3នាក់ស្លាប់ និង 2នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះចរាចរនេះបានកើតឡើងកាលពីវេលា09:50នាទីព្រឹក នៅត្រង់ចំណុចជិតផ្លូវបំបែកស្រះកែវ-វាត់ណានាខន ស្ថិតនៅក្នុងភូមិម៉ុងខនម៉ៃថៃ ឃុំឆង់កុម ស្រុកវាត់ណានាខន ខេត្តស្រះកែវ ប្រទេសថៃ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តពីកអាប់ ម៉ាកToyota vigos មួយបាំងកន្លះមួយគ្រឿង ផ្ទុកពលករខ្មែរចំនួន 5នាក់ បានជួបគ្រោះថ្នាក់បុកដើមឈើក្បែរផ្លូវ បណ្តាលអោយមនុស្ស 3នាក់គៀបស្លាប់នៅក្នុងរថយន្ត និង 3នាក់រងរបួសធ្ងន់ ដែលមានឈ្មោះ ៖

១.ឈ្មោះ រឿន វុធ ភេទប្រុស អាយុ 37ឆ្នាំ សញ្ជាតិខ្មែរ អ្នកបើកបររថយន្ត

២.ឈ្មោះ អៀង អូន ភេទស្រី អាយុឆ្នាំ សញ្ជាតិខ្មែរ

៣.ឈ្មោះ ហារ៉េ នី ភេទស្រី អាយុ 19ឆ្នាំ សញ្ជាតិខ្មែរ

៤.ឈ្មោះ សារី ភេទប្រុស អាយុ សញ្ជាតិខ្មែរ (ស្លាប់)

៥.ឈ្មោះ យុទ្ធណា ភេទប្រុស សញ្ជាតិខ្មែរ (ស្លាប់)

៦.ឈ្មោះ ផឹង ណយ ភេទប្រុស សញ្ជាតិខ្មែរ(ស្លាប់)

យោងតាមប្រភពព័ត៌មានពីថៃបានប្រាប់អោយដឹងថា រថយន្តដឹកពលករខ្មែរដែលជួបគ្រោះថ្នាក់បុកដើមឈើនៅក្នុងខេត្ដស្រះកែវនោះ បើកបរដោយបុរសឈ្មោះ រឿន វុធ ជាពលករខ្មែរធ្វើការស្នាក់នៅក្នុង(ม.5 ต.เขาคันทรง อ.ศรีราชา จ.ชลบุรี) ។ តាមការបញ្ជាក់របស់សមត្ថកិច្ច បុរសឈ្មោះ រឿន វុធ បានបើកបរថយន្តម៉ាកToyota vigos ពាក់ស្លាកលេខ(ผผ-1322 ชลบุรี) ដឹកពលករខ្មែរទាំងអស់មកពីខេត្តឈុនបុរីឆ្ពោះទៅព្រំដែន តែដល់ចំណុចកើតហេតុរថយន្តបានរ៉េចង្កូតធ្លាក់ផ្លូវរួចជ្រុលទៅបុកនឹងដើមឈើក្បែរផ្លូវទើបធ្វើឱ្យមានមនុស្សស្លាប់ និងរងរបួសរបួសតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះ និងអ្នកបើកបររថយន្តកើតហេតុត្រូវភ្នាក់ងារសង្គ្រោះស្រុកវាត់ណានាខន បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្រះកែវ ចំណែកជនរងគ្រោះដែលស្លាប់សម្ថកិច្ចថៃកំពុងធ្វើការត្រួតពិនិត្យរួចបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2017151203.txt · Last modified: 2017/12/15 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki