website_news:2017151204

ILO ថា ពលករចំណាកស្រុកមានបញ្ហាលើសុខភាព

http://www.postkhmer.com/ Fri, 15 December 2017 Daphne Chen

ភ្នំពេញៈ អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចេញរបាយការណ៍មួយកាលពីម្សិលមិញដោយបានបង្ហាញថាមានពលករចំណាកស្រុកកម្ពុជា ៨ នាក់ក្នុងចំណោមពលករចំណាកស្រុក ១០ នាក់ បានជួបការរំលោភបំពានសិទ្ធិការងារ ខណៈធ្វើការនៅបរទេសហើយ ៧ នាក់ក្នុងចំណោម ១០ នាក់បានទទួលរងបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តនៅពេលត្រឡប់មកវិញ។ ការសិក្សាដែលមានទ្រង់ទ្រាយធំនេះបង្ហាញថា ពលករចំណាកស្រុកកម្ពុជាបានរាយការណ៍អំពីបទពិសោធន៍អាក្រក់បំផុតក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍រួមមាន វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ពលករពីកម្ពុជាគឺទំនងជាទទួលរងគ្រោះច្រើនជាងចំពោះការរំលោភបំពានសិទ្ធិការងារ និងមានបញ្ហាផ្លូវកាយ និងផ្លូវចិត្តខ្លាំងជាងប្រទេសដទៃៗនៅពេលត្រឡប់មកវិញ។ នេះបើតាមការសិក្សា។

Ben Harkins អ្នកនិពន្ធរបាយការណ៍នេះបានថ្លែងថាវា «ពិបាកនិយាយ» ថាតើការចំណាកស្រុកមានផលវិជ្ជមាន ឬផលអវិជ្ជមានលើពលរដ្ឋកម្ពុជា។ បើទោះបីជាមានអត្ថប្រយោជន៍រយៈពេលវែងមួយចំនួនក៏ដោយរួមមានដូចជា ការធ្លាក់ចុះបន្តិចបន្តួចនៃចំណូល «វាក៏មានបញ្ហាជាច្រើនផងដែរ»។ Harkins បានថ្លែងថាពលករចំណាកស្រុកកម្ពុជាងាយរងគ្រោះចំពោះការរំលោភបំពានសិទ្ធិការងារ និងនៅបានរយៈពេលខ្លីបំផុត។ ជាងនេះទៀតពលករចំណាកស្រុកត្រូវតស៊ូស្វែងរកការងារនៅពេលត្រឡប់មកវិញ។ Harkins បានថ្លែងបន្តថា៖ នៅមានគម្លាត។ «បើទោះបីពួកគេមានភាពប្រសើរឡើងចំពោះជំនាញ ពួកគេតែងតែមិនអាចអនុវត្តជំនាញនោះបាននៅពេលត្រឡប់មកកម្ពុជាវិញ»។២ ភាគ ៣ ក៏បានរាយការណ៍ផងដែរអំពីបញ្ហាសង្គម ផ្លូវចិត្ត និងសុខភាពនៅពេលត្រឡប់មកវិញ។

លោក ស្រន ឡាំងដា ប្រធានគម្រោងសម្រាប់អង្គការប្រឆាំងការជួញដូរមនុស្សឈ្មោះចាប់ដៃបានថ្លែងថាលោកមិនមានការភ្ញាក់ផ្អើលនឹងលទ្ធផលនេះទេ។ លោកបានបន្តថា ដោយសារពលករកម្ពុជាភាគច្រើនបំផុតចំណាកស្រុកតាមរយៈបណ្តាញក្រៅផ្លូវការដែលជាញឹកញាប់មិនមានកិច្ចសន្យាពួកគេបានដាក់ខ្លួនឯងស្ថិតនៅក្នុងហានិភ័យ។លោកបានបន្តថា៖ «ពួកគេជួបនិយោជកអាក្រក់ជាច្រើនដែលមិនគោរពតាមការសន្យា មិនផ្តល់ប្រាក់ខែដល់ពួកគេ និយោជកទាំងនោះប្រើពួកគេ និយោជកទាំងនោះកេងប្រវ័ញ្ចការងាររបស់ពួកគេ»។

ទោះយ៉ាងណាក្តីលោក ឡាំងដា ស្ទាក់ស្ទើរមិននិយាយថាការចំណាកស្រុកមានបទពិសោធអវិជ្ជមានទាំងស្រុងចំពោះពលករចំណាកស្រុកកម្ពុជាទេ។ លោកបានថ្លែងថា៖ «នៅពេលពួកគេកំពុងនៅជនបទ ពួកគេមិនមានអ្វីធ្វើ ពួកគេគ្មានការងារធ្វើ»។ «ពលករចំណាកស្រុកអាចកែលម្អការរស់នៅរបស់ពួកគេ»។ ពលករចំណាកស្រុកកម្ពុជាប្រមាណ ១,៥ លាននាក់កំពុងរស់នៅបរទេស ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសុន្ទរកថាទៅកម្មករកាត់ដេរកាលពីថ្ងៃពុធថាលោកសង្ឃឹមថានឹងបង្កើនចំនួននោះបន្ថែមទៀតនាពេលអនាគត។

ក្រុមអ្នកស្រាវជ្រាវបានចំណាយរយៈពេល១ ឆ្នាំកន្លះដើម្បីស្រាវជ្រាវទៅលើពលករចំណាកស្រុកជាង ១.៨០០ នាក់ដែលបានត្រឡប់មកប្រទេសវិញក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងបានចងក្រងទិន្នន័យដើម្បីផលិតជារបាយការណ៍។

Harkins បានគូសបង្ហាញថាមានការគូសបង្ហាញមួយចំនួនជិតពាក់កណ្តាលនៃពលករចំណាកស្រុកកម្ពុជាបាននាំមកវិញនូវជំនាញថ្មីពីការងារនៅបរទេស។ ដើម្បីកែលម្អបទពិសោធសម្រាប់ពលករចំណាកស្រុកអង្គការ ILO និង IOM បានផ្តល់អនុសាសន៍ថាប្រទេសទិសដៅគួរពង្រឹងការការពារសិទ្ធិការងាររបស់ពួកគេហើយប្រទេសបញ្ជូនពលករគួរកែលម្អឱកាសការងារសម្រាប់ពលករចំណាកស្រុក។ Harkins ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាមានភាពតឹងរ៉ឹងជាងមុនចំពោះការតាមដានការរំលោភបំពានសិទ្ធិការងារ ជាពិសេសការរំលោភបំពានដែលធ្វើឡើងដោយទីភ្នាក់ងារជ្រើសរើសពលករ។ លោកបានថ្លែងបន្តថា ៖ «អត្ថប្រយោជន៍នៃការចំណាកស្រុកមិនត្រូវបានធ្វើឲ្យឈានដល់កម្រិតអតិបរមាសម្រាប់ពលករកម្ពុជា ប៉ុន្តែយើងទទួលស្គាល់ថា មានលទ្ធផលសម្រាប់ពលករចំណាកស្រុកក្នុងការទទួលបានលទ្ធផលវិជ្ជមាន»៕ PS

website_news/2017151204.txt · Last modified: 2017/12/15 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki