website_news:2017151205

សមត្ថកិច្ចថៃ ជួយរំដោះពលករភូមា 20នាក់ បន្ទាប់ពីត្រូវថៅកែឃុំខ្លួននៅកណ្ដាលសមុទ្រ

http://www.pheaktraprak.com ប្រភពដំណឹងពលករខ្មែរ December 14, 2017

កាលពីពេលថ្មីៗកន្លងកម្លាំងសមត្ថកិច្ចជើងទឹកថៃ បានអន្តរាគមន៍ ជួយរំដោះពលករភូមាធ្វើការលើទូកសាទត្រី ចំនួន20នាក់ បន្ទាប់ពីត្រូវថៅកែទូកឃុំខ្លួននៅកណ្ដាលសមុទ្រ មិនបើកប្រាក់ឈ្នួលអោយ។ ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃពុធទី13 ខែធ្នូ ឆ្នាំ2017 នៅតំបន់សមុទ្រខាងត្បូងស្ថិតនៅក្នុងស្រុកខះហ៑ម ខេត្តណាខនស៊ី ថាមរាច ប្រទេសថៃ បន្ទាប់ពីមានពលករភូមាធ្វើការនៅលើទូកនេសាទត្រីនោះសូមអោយមូលនិធិក LPN ក្នុងប្រទេសថៃជួយអន្តរាគមន៍ ។

website_news/2017151205.txt · Last modified: 2017/12/15 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki