website_news:2017160205

ពលរដ្ឋខ្មែរ រងគ្រោះ២នាក់ មកពីប្រទេសឥណ្ឌូនេស៊ី នឹងធ្វើដំណើរមកកម្ពុជាវិញ នៅល្ងាចនេះ

http://m.freshnewsasia.com/index.php/ 2017-02-15

(ភ្នំពេញ)៖ ពលរដ្ឋខ្មែររងគ្រោះ២នាក់ នៅប្រទេសឥណ្ឌូនេស៊ី នឹងធ្វើមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វេលាម៉ោង១៧៖៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តាមជើងយន្តហោះ MH762 ។

ដំណើរត្រលប់មកកម្ពុជានាពេលនេះ ធ្វើឡើងក្រោយពីមានអន្តរាគមន៍ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី សហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

តាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ីបាននិងកំពុងទាមទារប្រាក់ខែនិងផលប្រយោជន៍ផ្សេងៗទៀតពីម្ចាស់ទូកនេសាទ ជូនពលករខ្មែររងគ្រោះទាំង១៨នាក់នេះ។

សូមរំលឹកថា ពលរដ្ឋខ្មែរទាំង២នាក់ ត្រូវបានការិយាល័យអន្តោប្រវេសន៍ប្រចាំកោះRiau ស្នើទុកសម្រាប់ធ្វើជាសាក្សី ដើម្បីកាត់ ទោសម្ចាស់ទូកនេសាទ។ ពលរដ្ឋខ្មែររងគ្រោះចំនួន២នាក់ខាងលើនេះ គឺស្ថិតនៅក្នុងចំណោម ពលរដ្ឋខ្មែររងគ្រោះ១៨នាក់ (១៦នាក់ បានមកដល់កម្ពុជា កាលពីខែមករាឆ្នាំ២០១៧)៕

website_news/2017160205.txt · Last modified: 2017/02/16 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki