website_news:2017160206

អាជ្ញាធរថៃដោះលែងអ្នកទោសខ្មែរ២នាក់ឲ្យមានសេរីភាព

https://kohsantepheapdaily.com.kh ឱម សារឿន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:០៣

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរ២នាក់ឱ្យមានសេរីភាពវិញ ហើយនាំខ្លួនមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៧ ។

អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃដោះលែង ១-ឈ្មោះ ជា ចេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង ២-ឈ្មោះ ជា ម៉ន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងឃ្លោក ឃុំត្រពាំងគ្រញួង ស្រុកត្រពាំងគ្រញួង ខេត្តតាកែវ ។ អ្នកទោសខ្មែរទាំង២នាក់នេះថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាប់ពន្ធធានាគាខេត្តស៊ីសាកេត ប្រទេសថៃ ។ មន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹងថា អ្នកទោសខ្មែរទាំង២នាក់ដែលក្រុមអាជ្ញាធរថៃនាំមកប្រគល់ឱ្យនេះ គឺមានទោសពីបទឆ្លងដែនដោយខុសច្បាប់ កាប់ឈើនៅក្នុងប្រទេសថៃ ។ មន្ត្រីដដែលបានបញ្ចាក់ថា បន្ទាប់ពីបានទទួលសមត្ថកិច្ចបានធ្វើការអប់រំ រួចឲ្យវិលត្រឡប់ទៅស្រុកកំណើតក្នុងថ្ងៃដដែល ៕

website_news/2017160206.txt · Last modified: 2017/08/24 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki