website_news:2017160302

សាកសពបុរសពលករខ្មែររោងចក្រផលិតសាច់មាន់ម្នាក់ដែលស្លាប់ដោយខ្យល់គរត្រូវបានថៃបញ្ជូន

http://police.gov.kh/blog 3:29 pm 15 មីនា 2017 175

បន្ទាយមានជ័យ៖សាកសពបុរសពលករខ្មែររោងចក្រផលិតសាច់មាន់ម្នាក់ដែលស្លាប់ដោយខ្យល់គរត្រូវបានភាគីថៃបញ្ជូនឲ្យសាច់ញាតិនៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត។ សាកសពដែលត្រូវប្រគល់ជូនមានឈ្មោះ រ៉ម សុលៀម ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មកររោងចក្រផលិតសាចមាន់នៅខេត្តនគររាជបូរីប្រទេសថៃ មានស្រុកកំណើតភូមិច្រនៀង ឃុំគោក ឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក វួច អូន ប្រធានគណៈកម្មាធិការច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖អាជ្ញាធរថៃបានបញ្ជូនសាកសពពលករខ្មែរម្នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីប្រគល់ឲ្យសាចញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

សាច់ញាតិជនរងគ្រោះដែលស្លាប់បានប្រាប់ថា៖ជនរងគ្រោះជាកម្មករធ្វើការក្រុមហ៊ុនផលិតសាច់មាន់នៅខេត្តនគររាជបូរីប្រទេសថៃហើយបានខ្យលគរស្លាប់ត្រូវបានភាគីថៃសហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃបញ្ជូនសាកសបតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រគល់ឲ្យសាច់ញាតិមកទទួលយក៕

website_news/2017160302.txt · Last modified: 2017/08/24 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki