website_news:2017160502

ពលករខ្មែរ ដែលកងទ័ពជើងទឹក ប្រ៊ុយណេជួយសង្គ្រោះ និងវិលមកកម្ពុជាវិញ នៅថ្ងៃ១៤ ឧសភា

http://www/dap-news.html សៅរ៍, ១៣ ឧសភា ២០១៧ 15:41 ដោយ: ស៊ាន កុសល ID:069

ភ្នំពេញ៖ ពលរដ្ឋម្នាក់ ដែលវម្រើការនៅលើទូកនេសាទ ហើយបានលោតទឹក គេចពីការប៉ងសម្លាប់ របស់ក្រុមអ្នកធ្វើ ការ ជាមួយ ហើយត្រូវបានកងទ័ពជើងទឹកប្រ៊ុយណេ ជួយសង្គ្រោះនោះ និងត្រូវបញ្ជូនមកកម្ពុជាវិញ នៅរសៀលថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៧ បន្ទាប់ពីមានកិច្ចអន្តរាគមពីខាង ស្ថានទូតកម្ពុជាប្រចាំប្រទេសសង្ហបុរី និងមន្ត្រីពាក់ព័ន្ធ។

បើ តាមមន្ត្រី លោក អនុនាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការពត៌មានសន្តិសុខលម្ហសមុទ្រ នៅមឈ្ឍមណ្ឌល ប្រមូល ផ្ដុំចែក ចាយពត៌មានIFCប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសនេសាទខ្មែរម្នាក់ ដែលលោតទឹកគេចពីការប៉ងសម្លាប់ របស់ អ្នក រួមការងារ ត្រូវបានទទួលពីនាវាកងទ័ពជើងទឹកប្រ៊ុយណេ DARUSSALAM នៅវេលាម៉ោង២រសៀលនេះ ប្រកបដោយ ជោគជ័យ ក្រោមកិច្ចសហការរវាងមន្រ្តីទូតកម្ពុជា ជាមួយសេនានុពន្ធ័យោធាប្រ៊ុយណេ នឹងមន្ត្រីប៉ូលីសអន្តោប្រវេសន៍ សឹង្ហបុរី។

លោកអនុនាវីឯក ម៉ៅ សុវណ្ណដា បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះមានការចូលរួមពី រូបលោកផ្ទាល់ដែលជា នាយនាវី ប្រចាំ ការនៅIFC, អនុនាវីឯក Laila Haliph នាយនាវីប្រចាំការប្រ៊ុយណេ, លោក គាម សារ៉ាត់ ទីប្រឹក្សាស្ថានទូតកម្ពុជា ប្រចាំសឹង្ហបុរី នឹងមន្រ្តីទូត២នាក់ គឺលោក វរសេនីយទោ Abuhussin bin Abu Sahat និងលោក វរនាវីឯក Raymond Ong ប្រធាន IFC។ លោកអនុនាវីឯក បានបន្ថែមថា ជនរងគ្រោះ គឺលោក វឿន វ៉ុន និងត្រូវបញ្ជូនមកកម្ពុជាវិញ នៅម៉ោង២៖៤០នាទី រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ តាមជើងយន្តហោះ Jetsatr 3k 593 ។ សូមបញ្ជាក់ថា បុរសខ្មែរម្នាក់ ដែលបម្រើការនៅលើទូកនេសាទថៃ ត្រូវបាននាវកងទ័ពជើងទឹកប្រ៊ុយណេ ជួយសង្គ្រោះ បន្ទាប់ពីលោតទឹកពីលើទូកនេសាទថៃ គេចពីការសម្លាប់របស់អ្នកធ្វើការជាមួយគ្នា នេះបើតាមការបញ្ជាក់របស់ ទីបញ្ជា ការ ជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅ រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

បើតាមមន្ត្រី នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង៨៖៤៥នាទី លោកអនុបាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការពត៌មានសន្តិសុខលម្ហសមុទ្រនៅមឈ្ឍមណ្ឌលIFC ប្រទេសសឹង្ហបុរី បានទទួលពត៌មានអំពីករណីបរុសជនជាតិខ្មែរម្នាក់ ដែលអះអាងថា បានលោតចេញពីទូកនេសាទថៃ រួចហែលទឹកដោយប្រើធុងស្ពេត្រូមួយបំណងគេចពីការតាមសម្លាប់ពីអ្នកនេសាទលើទូកជាមួយគ្នា។ បុរសនេះត្រូបានសង្គ្រោះដោយនាវាកងទ័ពជើងទឹកប្រ៊ុយណេ DARUSSALUM ដែលបាននិងកំពុងធ្វើដំណើឆ្ពោះ មក ប្រទេស សឹង្ហបុរីដោយឆ្លងកាត់ដែនទឹកម៉ាឡេសុីនៅចំណុច Lat 5 40.178N Long 111 16.866E ភាគពាយព្យនៃកោះ Sarawak ប្រមាណ១៧៥គ.ម។ ប្រភពដដែលបន្តថា បុរសនេះមានឈ្មោះ វឿន វ៉ុន អាយុ៣៦ឆ្នាំ នៅលីវ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប បានមកធ្វើការនៅទូកនេសាទឈ្មោះ ថាឡេថង១ (Taley thong 1) មានក្រុមហ៊ុននៅបាក់ណាមប្រទេសថៃ។ គាត់បានបញ្ជាក់ថា គាត់ដាច់ចិត្តលោតចោលទូក គឺមកពីមនុស្សទាំងអស់ ព្យាយាមចាក់សម្លាប់ គាត់ដោយមិន ដឹងមូល ហេតុនិង បានយកតែធុងស្ពេត្រូមួយសម្រាប់ហែលប៉ុណ្ណោះ។

លោក វឿន វ៉ុន បច្ចុប្បន្នមានសុវត្ថិភាពនឹងស្ថិតក្នុងការមើលថែរបស់នាវឹកប្រុយណេ នៃនាវា DARUSSALUM ដែលនិង មក ចូល ចត នៅមូលដ្ឋានកងនាវាចរសឹង្ហបុរីនាថ្ងៃទី១៣ខាងមុខក្នុងបំណងចូលរួមលំហាត់ហ្វឹកហ្វឺននៅសប្ដាហ៌ក្រោយ ជាមួយគ្នានេះ លោក វ៉ុនក៏និងមកដល់ប្រទេសសឹង្ហបុរីផងដែដោយសារគេមិនអាចបញ្ជូនកាត់ទៅណាបានទេ ហើយនិង សហការជាមួយស្ថានទូតកម្ពុជាដើម្បីសុំកិច្ចអន្តរាគមន៍៕

website_news/2017160502.txt · Last modified: 2017/05/13 18:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki