website_news:2017160503

សមត្ថកិច្ចថៃធ្វើការឡោមព័ទ្ធព្រៃ2ថ្ងៃឃាត់ខ្លួនបានជនជាតិខ្មែរខុសច្បាប់ចំនួន36នាក់

http://www.khmer-chonburi.com/archives 13 MAY 2017 ខ្មែរ បាត់ដំបង

កាលពីថ្ងៃសុក្រទី11 ខែឧសភា ឆ្នាំ2017 សមត្ថកិច្ចអភិរក្សសត្វព្រៃនៅក្នុងតំបន់ភ្នំចាប់ឡាន ប្រទេសថៃ បានធ្វើការឡោមព័ទ្ធព្រៃអភិរក្សចំនួនពីថ្ងៃក្រោយបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថៃថា មានពលករខ្មែរមួយក្រុមកំពុងនាំគ្នាចូលមកកាប់ឈើខុសច្បាប់នៅក្នុងតំបន់មាននេះ។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចថៃរួមទាំងទាហានប៉ូលិសអាជ្ញាធរមូលដ្ឋានថៃបានធ្វើការចុះឡោមព័ទ្ធព្រៃកន្លែងដែលកើតហេតុភ្លាម ហើយក្នុងព្រឹត្តិការណ៍នេះសមត្ថកិច្ចថៃបានប្រើរយះពេលពីថ្ងៃទើបអាចឃាត់ខ្លួនបានជនសង្ស័យជាជនជាតិខ្មែរ ចំនួន36នាក់ ។ ប្រភពពីសមត្ថកិច្ចថៃនៅកន្លែងឃាត់ខ្លួនបានឲ្យដឹងពលករខ្មែរទាំង36នាក់ បានធ្វើដំណើរចូលមកកាប់ឈើនៅក្នុងតំបន់ភ្នំចាប់ឡាននេះចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំថ្មី រហូតមកដល់ពេលនេះដោយមានក្រុមមេខ្យល់ខ្មែរជាអ្នកបបួលគ្នាអោយមកកាប់ឈើនៅភ្នំក្នុងតំន់នេះ។ ក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរទាំងអស់យកឃុំខ្លួននៅស្ថានីយប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017160503.txt · Last modified: 2017/05/14 12:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki