website_news:2017160505

អាជ្ញាធរថៃចាប់ពលរដ្ឋខ្មែរ 9នាក់ ចូលមកកាប់ឈើខុសច្បាប់ ព្រមទាំងមានថ្នាំញៀនមួយចំនួនទៀត

http://www.khmer-chonburi.com/archives 14 MAY 2017ខ្មែរ បាត់ដំបង

អាជ្ញាធរថៃចាប់ពលរដ្ឋខ្មែរ9នាក់ក្នុងករណីចូលមកកាប់ឈើខុសច្បាប់នៅក្នុង ខេត្តស៊ីសាកេត ប្រទេសថៃ ។ បើយោងតាមបណ្តាញសារព័ត៌មានរបស់ប្រទេសថៃបានចុះផ្សាយនៅលើគេហទំព័រ www.komchadluek.net នាថ្ងៃនេះបានចុះផ្សាយថា ខាងភាគីអាជ្ញាធរថៃប្រចាំខេត្តស៊ីសាកេតបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន 9នាក់ ក្រោយពីពួកគេបានព្រឹតបទល្មើសចូលមកកាប់ឈើខុសច្បាប់នៅក្នុងប្រទេស។ ការចាប់ខ្លួនពលរដ្ឋខ្មែរទាំង9 នាក់នេះបានកើតឡើងកាលពីថ្ងៃអាទិត្យទី14 ខែឧសភា ឆ្នាំ2017 នៅក្នុងភូមិដូនពៅ ឃុំកាន់តារុម ស្រុកខុនហាន ខេត្តស៊ីសាកេតប្រទេសថៃ ក្នុងការចាប់ខ្លួនពលរដ្ឋខ្មែរនេះអាជ្ញាធរថៃបានរកឃើញថ្នាំញៀនប្រភេទឹកកក(ice)មួយចំនួនផងដែរ។

website_news/2017160505.txt · Last modified: 2017/05/15 10:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki