website_news:2017160507

ក្រសួងការបរទេសថា ស្ថានទូតខ្មែរប្រចាំវៀតណាម ជួយសង្គ្រោះនារីខ្មែរ៣នាក់ដែលគេគ្រោងយកទៅរៀបការ ជាមួយបុរសចិន

http://www./ann.html ដោយ: កែវ រំចង់ ថ្ងៃថ៍ន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងកាលពីថ្ងៃទី១៤ ឧសភា ម្សិលមិញ ថា យ៉ាងហោចណាស់នារីវ័យក្មេងខ្មែរ៣នាក់ ត្រូវបានស្ថានទូតខ្មែរប្រចាំទីក្រុងហាណូយ រំដោះបានពីមេខ្យល់ ដែលគ្រោងបញ្ជូនពួកនាង យកទៅឲ្យរៀបការជាមួយបុរសជនជាតិចិន នៅឯប្រទេសចិន។ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសឲ្យដឹងថា ដោយសហការ ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១២ ឧសភា បានជួយអន្តរាគមន៍សង្គ្រោះនារីខ្មែរចំនួន៣នាក់ ដែលមានឈ្មោះ កញ្ញា ហ.ស.ណ អាយុ២០ឆ្នាំ មកពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម, កញ្ញា ស.ស.ព មកពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និឈ្មោះ អ.ស.ង អាយុ១៩ឆ្នាំ មកពីស្រុកអូរប្ញស្សី ខេត្តក្រចេះ។

សេចក្ដីប្រកាសនោះ បានលើកឡើងថា នារីខ្មែរទាំង៣នាក់ ត្រូវបានមេខ្យល់នាំឆ្លងដែនចូលប្រទេសវៀតណាម កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០១៧ និងបន្តដំណើរតាមច្រកព្រំដែនវៀតណាម-ចិន Mong Cai នៃខេត្ត Quan Ninh បម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន ឯប្រទេសចិន ជាថ្នួនឹងប្រាក់ចន្លោះពី១,៥០០ដុល្លារទៅ២,០០០ដុល្លារអាមេរិក។ បច្ចុប្បន្នអ្នកទាំង៣ កំពុងត្រូវបានគាំពារដោយយកចិត្តទុកដាក់ពីអង្គការ Blue Dragon Children’s Fundation ក្នុងប្រទេសវៀតណាម។ បើតាមក្រសួងការបរទេសថា ពេលនេះស្ថានទូត កំពុងសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងនគរបាលវៀតណាម និងអង្គការ Blue Dragon Children’s Fundation ដើម្បីបំពេញបែបបទបញ្ជូនារីខ្មែររងគ្រោះទាំងនោះ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នាពេលឆាប់ៗនេះ៕

website_news/2017160507.txt · Last modified: 2017/05/15 12:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki