website_news:2017160510

រដ្ឋាភិបាលអនុញ្ញាតឲ្យស្ត្រីខ្មែរទៅបម្រើការងារនៅម៉ាឡេស៊ីឡើងវិញនៅចុងខែឧសភា

http://www.rfa.org/khmer/news ដោយ តាំង សារ៉ាដា 2017-05-16

រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យស្ត្រីខ្មែរ អាចទៅធ្វើការជាមេផ្ទះនៅប្រទេសម៉ាឡេស៊ី នៅចុងខែឧសភា នេះវិញហើយ ក្រោយពីកម្ពុជា បានផ្អាកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ី លោក ដាថុក រីឆាត រ៉ៃយុត ជេម (Datuk Richard Riot jaem) បានព្រមព្រៀងបញ្ចប់ការហាមប្រាមនៅចុងឧសភា ខាងមុខ។

កាលពីឆ្នាំ២០១១ លោក ហ៊ុន សែន បានហាមមិនអោយស្ត្រីខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ីទេ ដោយសារតែបារម្ភពីស្ថានភាពការងារលំបាកនៅទីនោះ។ ស្ត្រីភាគច្រើនធ្វើការដល់ទៅ ២០ម៉ោង ក្នុង ១ថ្ងៃ ខ្លះរងនូវការបង្អត់អាហារ និងការយាយីទាំងផ្លូវកាយ និងផ្លូវចិត្តថែមទៀត។

អាស៊ីសេរី នៅមិនទាន់អាចសុំសេចក្ដីអត្ថាធិប្បាយពីមន្ត្រីក្រសួងការងារ បានឡើយទេ។

យ៉ាងហោចណាស់មានកម្មការិនីកម្ពុជា ធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រមាណ ៣សែននាក់ កំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ខណៈលោក ហ៊ុន សែន បានដាក់បម្រាមមិនឲ្យស្ត្រីខ្មែរទៅបម្រើការងារក្នុងប្រទេសនេះទៀត

website_news/2017160510.txt · Last modified: 2017/05/16 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki