website_news:20171606004

អស់ហ្គាសប្តូរធុងថ្មី ស្រាប់តែឆាបឆេះស្លាប់នៅទឹកដីថៃ

http://www.kaoh-santiphap-news.html ៖ម៉ុត សារុន ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៧

ខេត្តបន្ទាយមានជ័យ ៖ ពលករម្នាក់បានស្លាប់នៅមន្ទីរពេទ្យក្រោយការឆាបឆេះដោយអណ្តាតភ្លើង ខណៈប្តូរធុងហ្គាសចំណុះ5គីឡូក្រាម ហើយខ្វះការប្រុងប្រយ័ត្នលើទឹកដីថៃនៃខេត្តសាមុទ្រប្រាកាន។ ជនរងគ្រោះឈ្មោះ វ៉ាត ពុទ្ធា ភេទប្រុស អាយុ45ឆ្នាំ មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ។ សពជនរងគ្រោះត្រូវភាគីថៃដឹកមកប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី15 ខែមិថុនា។

បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់សមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិថា ជនរងគ្រោះមុនស្លាប់បានធ្វើការជាកម្មកររោងចក្រសាច់ជ្រូកនៅក្នុងខេត្តកើតហេតុខាងលើ ហើយពេលវិលត្រឡប់ពីធ្វើការនៅម៉ោង7យប់ ថ្ងៃទី13 មិថុនា ក៏ដាំបាយធ្វើម្ហូបដោយខ្លួនឯង ខណៈកំពុងចំអិនម្ហូប ស្រាប់តែចង្ក្រានដែលប្រើធុងហ្គាស់អស់ភ្លើងជនរងគ្រោះក៏ប្តូរធុងថ្មី ប៉ុន្តែពេលកំពុងប្តូរនោះធុងចាស់នៅមានឧស្ម័នហ្គាសចេញមកក្រៅឆាបឆេះរលាកមួយកំណាត់ខ្លួនចាប់ពីចង្កេះដល់ក្បាលធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យតែម្តង។ សពជនរងគ្រោះត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/20171606004.txt · Last modified: 2017/08/24 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki