website_news:20171606006

ពិតឬមិនពិត? ប៉ុន្តែអនិច្ចារណាស់...«សុំទានអត់បាន មិនហ៊ានចូលផ្ទះ»

http://www.kaoh-santiphap-news.html ដោយ ៖ ម៉ុត សារុន ថ្ងៃសុក្រ (16-06-2017 13:22)

ខេត្តបន្ទាយមានជ័យ ៖ ក្រោមកំដៅថ្ងៃក្តៅហែងគេងផ្ទាល់បេតុង កុមារម្នាក់បានដេកលង់លក់ ដែលសង្ស័យអត់ងងុយ ក្រោយពីគេដើរសុំទានពេលយប់អស់កម្លាំងខ្លាំងពេក និងមិនហ៊ានចូលផ្ទះ ព្រោះសុំប្រាក់គេមិនបាន ។សភាពដេកលង់លក់ខុសប្រក្រតី ក្រោមកំដៅថ្ងៃរបស់កុមារម្នាក់នេះ បានធ្វើឱ្យភ្ញៀវទេសចរបរទេស និងអ្នកស្រុកដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់អារម្មណ៍ណាស់ និងអាណិតជាពន់ពេក ហើយខ្លះគិតថា ក្មេងនេះស្លាប់ក៏នាំគ្នាដាស់ឱ្យភ្ញាក់ ។ បើទោះបីជាដាស់យ៉ាងណា ក្មេងម្នាក់នេះហាក់ងងុយខ្លាំង ហើយគេងអង្គុយលើដៃស្ត្រីម្នាក់ មិនព្រមភ្ញាក់នោះទេ ។ ឯពោះគេបាក់សំប៉ែត ដូចអត់អាហារ ។ រីឯជនបរទេស និងអ្នកស្រុកខ្លះ បានផ្តល់ទឹក ខ្លះឱ្យចំណី ខ្លះទៀតផ្តល់ប្រាក់ក្រោយគេភ្ញាក់ឡើង ។ ខណៈអ្នកស្រុកសួរនាំកុមារម្នាក់នេះ និយាយទាំងចុងមាត់ចុង.កថា ដោយសារអត់ងងុយដើរសុំទានពេលយប់ ហើយថាមិនបានប្រាក់មិនហ៊ានទៅផ្ទះទេ អ្នកស្រុកនិយាយថា ក្មេងម្នាក់នេះមានម្តាយទៅតាមមើល ពេលឱ្យសុំទាននៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃនេះ បែរជាមិនឃើញ ហើយបណ្តោយឱ្យគេដេកលង់លក់ក្រោមកំដៅថ្ងៃទាំងសំលៀកបំពាក់គគ្រិចទៅវិញ

website_news/20171606006.txt · Last modified: 2017/08/24 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki