website_news:2017160801

ក្រសួងការងារថៃ”បង្ហាញតួលេខពលករមិនទាន់គ្រប់អាយុបំពេញការងារមានជិត 3000នាក់ហើយ

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 16, 2017

កាលពីថ្ងៃអង្គារ ទី15 ខែសីហា ឆ្នាំ2017 គណៈកម្មការអចិន្រ្តៃយ៍៍នៃក្រសួងការងារថៃ លោកជំទាវ ML Chand chutha បានចុះត្រួតពិនិត្យ ការិយាល័យក្រសួងការងារដែលស្ថិតនៅអាគារក្រសួងការងារ ដើម្បីជួបសំណេះសំណាលជាមួយនិយោជកដែលនាំពលករមកធ្វើការសម្ភាសន៍នៅការិយាល័យក្រសួងការងារ។ ក្នុងការចុះត្រួតពិនិត្យបុគ្គលិកក្រសួងការងារលើកនេះលោកជំទាវ ML Chand chutha បានលើកឡើងថាចាប់តាំងពីឈានចូលដល់ដំណាក់កាលសម្ភាសន៍ពលករអស់រយៈពេល7ថ្ងៃមកនេះ ក្រសួងការងារបានជួបប្រទះបញ្ហាពលករសម្ភាសន៍មិនជាប់ប្រមាណជាង 2200នាក់ ក្នុងចំណោមពលករប្រមាណ12ម៉ឺននាក់។ ហើយបញ្ហាដែលកំពុងជួបប្រទះនេះគឺភាគច្រើនពលករទាំងនោះមិនទាន់គ្រប់អាយុក្នុងបំពេញការងារ សិនបើជានិយោជក(ថៅកែ) ជួលពលករខណៈនេះអាចនឹងត្រូវមានទោសពីបទប្រើប្រាស់កំលាំងពលកម្មលើអនីតិជន។ ហើយបញ្ហានេះជាបញ្ហាធំដែលក្រសួងការងារបានយកចិត្តទុកដាក់ តែបច្ចុប្បន្នតាមការចុះស្រាវជ្រាវរបស់ក្រសួងនៅមិនទាន់ជួបបញ្ហានេះនៅឡើយទេ។

បើតាមប្រសាសន៍របស់លោករDr. Ek Sirichai Ditthakul រដ្ឋមន្ត្រីក្រសួងការងារថៃ បានដាក់បញ្ជាថាហាមផ្ដាច់មិនអោយភ្នាក់ងារក្រសួងការងារយកសំណូកសូកប៉ាន់ពីពលករដាច់ខាត បើកសិនជាក្រសួងការងាររកឃើញថាបុគ្គលិកណាមួយរបស់ក្រសួងការងារទទួលសំណូកសូកប៉ាន់ពីពលករ ក្រសួងនិងចាត់វិធានការបណ្ដេញចេញពីការងារ ហើយថែមទាំងចាត់វិធានការតាមផ្លូវច្បាប់បទល្មើសព្រហ្មទណ្ឌទៀតផង។

website_news/2017160801.txt · Last modified: 2017/09/01 16:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki