website_news:2017161002

មានដឹងទេថា.? ពលករខ្មែរដែលទទួលបានលិខិត សម្ភាសន៍រួចអាចស្នាក់នៅក្នុងប្រទេសថៃ ត្រឹមតែ 2ខែប៉ុណ្ណោះ

http://pheaktraprak.com By เพียะตรา ประ October 16, 2017

មានដឹងទេថា ពលករខ្មែរដែលបានសម្ភាសន៍រួចរាល់ទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ អាចធ្វើការស្នាក់នៅធ្វើការក្នុងប្រទេសថៃត្រឹមតែឆ្នាំ2017នេះតែប៉ុណ្ណោះ.! ÷ចំពោះបងប្អូនពលករខ្មែរដែលបានចុះឈ្មោះថ្មី រួចបានសម្ភាសន៍រួចរាល់ ព្រមទាំងទទួលបានលិខិតបញ្ជាក់ចេញពីក្រសួងការងារថៃយ៉ាងត្រឹមត្រូវ ក៏ប៉ុន្តែលិខិតអនុញ្ញាតនេះ អាចអោយបងប្អូនស្នាក់នៅធ្វើការក្នុងប្រទេសថៃបណ្ដោះអាសន្នបានត្រឹមតែថ្ងៃទី31.12.2017 តែប៉ុណ្ណោះ។ ព្រោះច្បាប់មាត្រា44 បានអនុគ្រោះអោយពលករបរទេសខុសច្បាប់នៅក្នុងប្រទេសថៃ អាចស្នាក់នៅបណ្តោះអាសន្នបានត្រឹមត្រូវថ្ងៃទី31.12.2017 ហើយនិងចាប់ផ្តើមអនុវត្តនៅច្បាប់ការងារថ្មីនៅថ្ងៃទី01.01.2018 ខាងមុខនេះ ដោយចាប់ផ្ដើមបង្ក្រាបពលករដែលធ្វេីការរស់នៅខុសច្បាប់នៅក្នុងប្រទេសថៃ ដោយមានទោសទាន់កំរិតធ្ងន់ធ្ងរបំផុត។ ដូច្នេះហើយបងប្អូនដែលបានសម្ភាសន៍រួចរាល់ ត្រូវប្រញាប់ប្រញាល់ទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័រ និងវីសាការងារអោយបានចប់សព្វគ្រប់នៅទីស្នាក់ការត្រួតសញ្ជាតិទាំងបីកន្លែងក្នុងប្រទេសថៃ ដែលបានប្រកាសដោយគណៈកម្មការផ្ដល់ភាពស្របច្បាប់ក្នុងប្រទេសថៃ អោយបានមុនថ្ងៃទី01.01.2018 បើមិនដូច្នេះទេនិងត្រូវសមត្ថកិច្ចថៃចាប់ឬផាកពិន័យតាមច្បាប់ការងាររបស់ប្រទេសថៃដែលបានកំណត់។

website_news/2017161002.txt · Last modified: 2017/10/16 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki