website_news:2017161004

កម្មករខ្មែរធ្វើការនៅខេត្តអយុធ្យា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងយប់

http://pheaktraprak.com By เพียะตรา ประ October 14, 2017

បុរសពលករខ្មែរវ័យ 39ឆ្នាំម្នាក់ ត្រូវបានអ្នកជិតខាងបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមបន្ទាប់ពីដួលសន្លប់បែកក្បាលមិនដឹងខ្លួន។ ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង11:40នាទីយប់ នាថ្ងៃសុក្រទី13 ខែតុលា ឆ្នាំ2017 នៅកន្លែងស្នាក់នៅរបស់រោងចក្រផលិតជីស្ថិតនៅក្នុងភូមិប៉ាកចាន់ ស្រុកខ្លងលួង ខេត្តអយុធ្យា ប្រទេសថៃ ។

នៅកន្លែងកើតហេតុប្រទះឃើញជនរងគ្រោះម្នាក់ឈ្មោះសន សុភី ភេទប្រុស អាយុ 39ឆ្នាំ សញ្ជាតិខ្មែរ កំពុងស្ថិតក្នុងស្ថានភាពសន្លប់មិនដឹងខ្លួនត្រូវបានពលករខ្មែរដូចគ្នាជួយគ្រា តាមការត្រួតពិនិត្យនៅលើខ្លួនប្រាណជនរងគ្រោះឃើញមានស្នាមរបួសបែកក្បាលមួយឆ្នូត ជនរងគ្រោះត្រូវបានភ្នាក់ងារសង្គ្រោះស្រុកខ្លងលួង ជួយរុំស្នាមរបួសរួចបញ្ជូនតាមរថយន្ដយកទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចសាំងរាជ។ ប្រភពពីពលករខ្មែរនៅក្បែរនោះបានប្រាប់អោយដឹងថា មូលហេតុធ្វើឲ្យជនរងគ្រោះសន្លប់បែកក្បាលនេះ គឺដោយសារជនរងគ្រោះដើរអិលដួលបោកក្បាលទើបបណ្ដាលអោយរងគ្រោះថ្នាក់ធ្ងន់ធ្ងរដូច្នេះ។

website_news/2017161004.txt · Last modified: 2017/10/16 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki