website_news:2017161005

ពលករកម្ពុជា និងប្រទេស២ទៀត ត្រូវក្រសួងការងារថៃ ហាមមិនឲ្យធ្វើការនៅតាមទីផ្សារ

http://kleykley.sabay.com.kh/ សុក្រ, 13 តុលា 2017 15:59

កាលពីពេលថ្មីៗនេះ ក្រសួងការងារប្រទេសថៃ បានចេញសារាចរមួយ ធ្វើការណែនាំដល់បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស ពិសេសគឺពលរដ្ឋថៃទាំងអស់ ពាក់ព័ន្ធនឹងពលករឆ្លងដែនដែលមកពីប្រទេសកម្ពុជា ឡាវ និងភូមា។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយសារចំនួនកើនឡើងខ្លាំងនៃពលករចូលរកការងារធ្វើនៅក្នុងប្រទេស ក្រសួងការងារថៃបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នឹងមិនអនុញ្ញាតឲ្យពលករឆ្លងដែនមកពីប្រទេសចំនួន៣ខាងលើ ទៅបម្រើការងារនៅតាមទីផ្សារឡើយ ដូចជាអ្នកលក់ផ្លែឈើ លក់បន្លែ និងតាមបណ្ដាភោជនីយដ្ឋាន អាហារដ្ឋាន ជាដាច់ខាត។ បន្ថែមពីនេះ ក្រសួងការងារថៃ បញ្ជាក់ថា ការងារនេះជាការងាររបស់ជនជាតិថៃតែមួយគត់៕ អត្ថបទ៖ ឈាង.

website_news/2017161005.txt · Last modified: 2017/10/16 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki