website_news:2017161006

ជនជាតិថៃ 2នាក់ ត្រូវសមត្ថកិច្ចភូមាចាប់ខ្លួន ពីបទបោកប្រាស់ពលករ

http://pheaktraprak.com By เพียะตรา ประ October 15, 2017

យោងតាមប្រភពព័ត៌មានពីភ្នាក់ងាររដ្ឋការៀង នៃសហភាពប្រទេសមីយ៉ាន់ម៉ា បានចុះផ្សាយអោយដឹងថា កាលពីពេលថ្មីកន្លងទៅនេះសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ម៉ីយ៉ាន់ម៉ានៅក្នុងខេត្តមីយ៉ាវ៉ាឌីត បានធ្វើការចាប់ខ្លួនបុរសជនជាតិថៃ 2នាក់ ពីបទសង្ស័យជាប់ពាក់ព័ន្ធជាមួយការជួញដូរមនុស្ស។ ការចាប់ខ្លួនបុរសជនជាតិទាំងពីរនាក់នេះបានកើតឡើងនៅត្រង់ចំណុចស្ពានច្រកអន្តរជាតិថៃ-ភូមា ស្ថិតក្នុងខេត្តតាក ខណៈពេលដែលជនជាតិថៃទាំងពីរនាក់កំពុងបើកបររថយន្តឆ្លងចូលទៅក្នុងទឹកដីភូមា។

ប្រភពព័ត៌មានពីប្រទេសថៃ បានរាយការណ៍ថាបុរសជនជាតិថៃទាំងពីរនាក់ បានបើកក្រុមហ៊ុននាំចេញពលករពីប្រទេសភូមាទៅធ្វើការនៅប្រទេសថៃ ដោយមានភាគហ៊ីនជាមួយជនជាតិភូមា។ បច្ចុប្បន្នជនជាតិថៃទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ភូមា នាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសស្រុកនៀវឌី ភ្លាមៗបន្ទាប់ពីចាប់ខ្លួនរួច។

មូលហេតុដែលជនជាតិថៃទាំងពីរនាក់ត្រូវប៉ូលិសអន្តោប្រវេសន៍ភូមាចាប់នេះ គឺដោយសារក្រុមហ៊ុននាំចេញពលករភូមារបស់ជនជាតិថៃនេះ បានបោកប្រាស់កម្មករភូមាដែលយកមកធ្វើការនៅទីក្រុងបាងកក តែមិនបានរកការងារអោយទេគឺយកមកប្រោះចោល រហូតដល់មានការប្ដឹងផ្ដល់ដល់ស្ថានទូតភូមាចាំប្រទេសថៃ និងមានពាក្យបណ្ដឹងនៅប្រទេសភូមា លុះដល់ជនជាតិថៃទាំងពីរនាក់ឆ្លងដែនទៅខាងទឹកដីភូមាក៏ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ភូមាចាប់ខ្លួនតែម្តង។

website_news/2017161006.txt · Last modified: 2017/10/16 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki