website_news:2017161101

ប្រសាសន៍សំខាន់ៗ សម្ដេចតេជោក្នុងឱកាស អញ្ជើញជួបសំណេះសំណាល កម្មករជាង១ម៉ឺននាក់នៅតំបន់ រោងចក្រ 7NG

https://www.dap-news.com/kh/ ព្រហស្បតិ៍, ១៦ វិច្ឆិកា ២០១៧ 08:22 ដោយ: ភឿត មង្គល ID:049

ភ្នំពេញ៖ ខ្ញុំសំណូមពរមួយទៅកាន់ថៅកែ រោងចក្រខ្ញុំសង្ឃឹមថា នឹងទទួលយកសំណូមពររបស់ខ្ញុំ ក្មួយកម្មករខ្លះក្រោកតាំងពីម៉ោង៣ដើម្បីបានជួបពូហ៊ុន សែនខ្ញុំសូមស្នើឲ្យថៅកែរោងចក្រ អនុញ្ញាតឲ្យកម្មករឈប់សម្រាកមួយរសៀលទៀត និងរៀបចំកម្មវិធីរាំញីកែងជើងលេង ។

ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលទទួលបានការស្វាគមន៍ ពីសំណាក់ក្មួយៗកម្មករយើង ។ ក្មួយមានឃើញពូស្លៀកពាក់ អាវក្រោះប្រឆាំងនឹងគ្រាប់? ពូមិនបានស្លៀកពាក់អាវក្រោះការពារគ្រាប់ ការពារកាំបិតចាក់នោះទេ ពូទុកចិត្តនឹងជឿជាក់លើប្រជាជនកម្ពុជា។ ក្មួយៗពិតជាស្គាល់ហ៊ុនសែនច្បាស់ណាស់ តាមរយៈឪពុកម្ដាយនិងជីដូនជីតា របស់ក្មួយក្នុងការចូលរួមចំណែក ស្វែងរកសន្តិភាព ការបង្រូបបង្រួម និងការអភិវឌ្ឍន៍ជាតិ ។

គោលនយោបាយរបស់ ហ៊ុន សែន ឬអាចនិយាយបានថា ចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា គឺប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ ឲ្យក្លាយជាតំបន់ឧស្សាហកម្មនិងការអភិវឌ្ឍន៍។ ថ្ងៃនេះយើងមិនត្រូវបំភ្លេចតំបន់ដ៏ឈឺចាប់ នៅព្រែកតាមាក់និងវិហារសួគ៌នេះទេ។

នៅតំបន់នេះជាតំបន់ប្រយុទ្ធស្រួចស្រាវបំផុត នៅក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥។ ថ្ងៃនេះមិនគួរឲ្យជឿតំបន់នេះអាចក្លាយទៅជាតំបន់រោងចក្រ អភិវឌ្ឍន៍មួយដែលផ្ដល់ការងារ ដល់ពលរដ្ឋរាប់ម៉ឺននាក់។ យើងនឹងប្រែក្លាយតំបន់ព្រំដែនទាំងអស់ ជាមួយប្រទេសជិតខាង ឲ្យក្លាយជាតំបន់អភិឌ្ឍន៍ ស្ថេរភាព កិច្ចសហប្រតិបត្តិការ ដែលពោរពេញ ទៅដោយសន្តិភាព។មានចក្ខុវិស័យតែគ្មានការអនុវត្តក៏មិនអាចទៅរួចបានដែរ។ កម្ពុជា យើងធ្លាប់មានមិច២១តែបច្ចុប្បន្ននេះ យើងមិនត្រូវការប្រើប្រាស់មិច២១ ធ្វើសង្រ្គាមទៀតនោះទេ យើងត្រូវការតែកាំភ្លើងបាញ់ទម្លាក់មិច២១បានហើយ ។ យើងមិនត្រូវការធ្វើសង្រ្គាមលើអាកាសនាំឲ្យមានផលប៉ះពាល់នោះទេ។សមិទ្ធផលរោងចក្រជាច្រើន មិនមែនបានមកពីបាតដៃ បក្សប្រឆាំងនោះទេ គឺបានមកពីចក្ខវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។ ពូសូមអរគុណដែលជីដូនជីតា និងឪពុកម្ដាយរបស់ក្មួយព្រមទាំង ក្មួយដែលបានផ្ដល់ការគាំទ្របោះឆ្នោតឲ្យពូបាន ធ្វើជានាយករដ្ឋមន្រ្តី។

ក្នុងកិច្ចប្រជុំអាស៊ានក្នុង២៤ម៉ោង យើងធ្វើការ២០ម៉ោងដើម្បី អ្នកណាទៅ គឺដើម្បីជាតិ។ ពូមិនបានដឹកនាំប្រទេសនេះ ពីមានទៅក្រទេ គឺពីក្រទៅមាន។ ពូសូមយកឱកាសនេះអបអរ ជាមួយក្មួយៗដែលសម្រេចបានដំណើរការ ការងារនៅទីនេះ។ ពេលនេះកំពុងអនុវត្តបៀរវត្ស ១៥៣ដុល្លារអាមេរិក តែនេះវាមិនស្កប់ទេ វានឹងឡើងដល់១៧០ដុល្លារនៅឆ្នាំ២០១៨ខាងមុខនេះ សូមអបអរសាទរ។ ដើម្បីបាន១៧០ដុល្លាររាជរដ្ឋាភិបាល ធ្វើការច្រើនណាស់។ រាជរដ្ឋាភិបាលមិនបានដាក់ទម្ងន់ ទៅលើតែម្ចាស់រោងចក្រនោះទេម្ចាស់ រោងចក្រហ៊ានតែ១៦៥ដុល្លារទេហើយ ចាប់ពីឆ្នាំ២០១៨ទៅម្ចាស់រោងចក្រត្រូវ វបង់របបថែទាំងសុខភាព ឲ្យកម្មករទាំងអស់ផងដែរ។ អីចឹងរាជរដ្ឋាភិបាលត្រូវចូលរួមចំណែក បង្កើន៥ដុល្លារសម្រាប់ក្មួយៗពី១៦៥ដុល្លារ ដល់១៧០ដុល្លារនេះមិនមែន បានមកពីការទាមទាររបស់បក្សប្រឆាំងនោះទេ គឺបានមកពីការទាមទារ របស់ហ៊ុនសែនតែម្ដង។

មិនគ្រាន់តែនៅក្នុងប្រទសកម្ពុជាទេ កិច្ចប្រជុំអាស៊ានឆ្នាំនេះ មានចំណុចពិសេសមួយគឺ ការការពារពលករ ចំណាកស្រុក គឺសំខាន់ខ្លាំងណាស់។ យើងប្រឹងរកទីផ្សារការងារនៅខាងក្រៅដូច្នេះកម្មករយើងដែលកំពុងធ្វើការនៅថៃ និងម៉ាឡេស៊ី ទាំងស្របច្បាប់និង មិនស្របច្បាប់សូមមេត្តារីករាយ។ រាជរដ្ឋាភិបាលខំប្រឹងណាស់ ក្នុងការបង្កើតហេដ្ឋរចនាសម្ព័ន្ធ ដើម្បីបង្កើតឱកាសសម្រាប់ការ វិនិយោគនិងការអភិវឌ្ឍន៍ប្រទេស។ អាវទាំងអស់របស់ពូមិនដែលទិញអាវ ពីបរទេសមកពាក់ទេនៅត្រង់ ចម្លែកបន្តិចពូជាមនុស្សខុសខ្នាត បើទិញពីបរទេសពាក់ទៅតឹងបន្តិច ដោយសារខុសកន្លះលេខ។

កាលពីសម័យសង្រ្គាមគេឃើញពូ នៅសមរភូមិជួរមុខដោះស្រាយបញ្ហា កងទ័ពក្នុងពេលជាមួយគ្នាដែរគេឃើញពូ នៅតុចរចាក្រៅប្រទេសដើម្បីដោះស្រាយ រកសន្តិភាព។ក្រោយអនុវត្តនយោបាយឈ្នះឈ្នះ ហើយគេឃើញពូនៅតាមវាលស្រែជួបជាមួយកសិករ សិស្សនិស្សិតច្រើនជាងដែលខណៈយើងកំពុងអនុវត្ត នយោបាយស្រូវអង្ករ។ យើងបានប្រែក្លាយពីប្រទេសខ្វះខាត ស្រូវអង្ករហើយយើងបាននាំអង្កររបស់ ទៅកាន់ក្រៅប្រទេសជាច្រើន។ ពូពិតជាសប្បាយរីករាយ ដែលបានជួបក្មួយៗកម្មករ ពូនឹងបន្តសកម្មភាពបែបនេះទៀត ។

website_news/2017161101.txt · Last modified: 2017/11/16 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki