website_news:2017161102

អាជ្ញាធរខេត្តបន្ទាយមានជ័យស្នើភាគីថៃរួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែនកម្ពុជា-ថៃបន្ថែមទៀត

http://cambodiapolice.com/ 10:20 am 16 វិច្ឆិកា 2017 13

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ រួមមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានជួបសម្តែងការស្វាគមន៍គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា។ ជំនួបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើស្ពានមិនភាពកម្ពុជា-ថៃ ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបាន អោយដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ កម្ពុជា និងអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានជួបសម្តែងការគួសមដើម្បីកិច្ចសហប្រតិបត្តិការអោយបានល្អប្រសើរក្នុងនាមប្រទេសជិតខាងនឹងគ្នា ធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកអោយកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងជំនួបខាងលើ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានស្នើសុំអោយភាគីថៃជួយទប់ស្កាត់ពលករ ចំណាកស្រុកដោយខុសច្បាប់ ដែលលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្រុងបាងកក និងធ្វើការងារតាមខ្សែបន្ទាត់ព្រំដែន លួចកាប់ឈើ និងបទល្មើសរួមមាន ជួញដូរមនុស្សដោយខុសច្បាប់ បទល្មើសលួចឆ្លងដែនកាប់ឈើគ្រញូង ជួញដូរអាវុធខុសច្បាប់ និងជួញដូរទំនិញគេចពន្ធ ត្រូវទប់ស្កាត់អោយបាន៕

website_news/2017161102.txt · Last modified: 2017/11/16 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki