website_news:2017161103

អន្តរជាតិបារម្ភពីការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ជនភៀសខ្លួននៅមីយ៉ាន់ម៉ា

http://ann.com.kh/ ថ្ងៃពុធ, 15 ខែវិច្ឆិកា 2017 4:34 ល្ងាច

អង្គការអន្តរជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួនចេញក្រៅប្រទេស នៃអង្គការសហប្រជាជាតិ ឲ្យដឹងកាលពីម្សិលមិញថា ការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ កំពុងមានកាន់តែច្រើនឡើង ក្នុងចំណោមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនគេចពី អំពើហិង្សាក្នុងប្រទេសមីយ៉ានម៉ា។ ទីភ្នាក់ងារថា ខ្លួនទើបបានរកឃើញករណី ដែលបុរស ស្ត្រី និងកុមារ ត្រូវបានគេជ្រើសរើស ឲ្យធ្វើការងារ មិនត្រឹមត្រូវ ដែលទទួលបានមកវិញនូវប្រាក់កម្រៃ ក្នុងវិស័យផ្សេងគ្នាជាច្រើន។ ពួកគេត្រូវបានគេរំលោភបំពាន និងកេង យកប្រយោជន៍ ចំណែកស្ត្រី និងក្មេងស្រី ទទួលរងការរំលោភបំពានផ្លូវភេទ ហើយស្ត្រីខ្លះដែលគេសន្យាផ្តល់ឲ្យការងារជាអ្នកជួយបម្រើកិច្ចការផ្ទះ បែរជាធ្លាក់ចូលក្នុងអំពើពេស្យាកម្មទៅវិញ៕

website_news/2017161103.txt · Last modified: 2017/11/16 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki