website_news:2017170201

ពលរដ្ឋខ្មែរ ១៨នាក់ ធ្វើកម្មករទូកនេសាទ ត្រូវបានជួយសង្គ្រោះពីប្រទេសឥណ្ឌូនេស៊ី

http://kleykley.sabay.com 16-Feb-2017 01:21 pm

លោកជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសថា ពលរដ្ឋខ្មែររងគ្រោះ ១៦នាក់ក្នុងចំណោម ១៨នាក់ ដែលជាពលករលើទូកនេសាទ ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញ កាលពីថ្ងៃទី២៤ និងថ្ងៃទី៣០ មករា។ ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានឃាត់ខ្លួនមួយរយៈនៅការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុង Tanjung Pinang ប្រទេសឥណ្ឌូនេស៊ី។ ចំណែកឯពលរដ្ឋខ្មែររងគ្រោះ ២នាក់ទៀត រង់ចាំការត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗ៕

website_news/2017170201.txt · Last modified: 2017/02/17 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki