website_news:2017170203

កិច្ចប្រជុំត្រួតពិនិត្យអនុវត្តន៍ គោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ការងារប្រឆាំងការជួញដូរមនុស្សឆ្នាំ២០១៦

http://police.gov.kh/blog 10:08 am 17 កុម្ភះ 2017 10

សៀមរាប៖កិច្ចប្រជុំត្រួតពិនិត្យអនុវត្តន៍ គោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ការងារប្រឆាំងការជួញដូរមនុស្សឆ្នាំ២០១៦ ដែលកិច្ចប្រជុំខាងលើនេះ បានការអញ្ជើញជាអធិបតីពីសំណាក់លោកជំទាវ ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារ ប្រឆាំងការជួញដូរមនុស្ស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរប្រធានយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អស់លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យនគរបាល ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនមកពីបណ្ដាខេត្តចំនួន០៧ ក្នុងនោះមានខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តមានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប ។

ជាកិច្ចចាប់ផ្ដើមលោកស្រី វរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឡើង អានរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារ ដែលកងកម្លាំងបានអនុវត្តន៍កន្លងមក ក៏ដូចជាលោក លោកស្រី នៅតាមបណ្ដាខេត្តផ្សេងទៀត បានឡើងរាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន ជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូលផងដែរ ។ គោលបំណងក្នុងកិច្ចប្រជុំនេះ គឺផ្ទៀងផ្ទាត់នូវការអនុវត្តន៍ការងាររបស់អគ្គស្នងការនគរបាលជាតិ ក្តាប់បាននូវចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម នៅតាមបណ្ដាខេត្ត ដើម្បីរាយការណ៍ជូនអគ្គស្នងការនគរបាលជាតិ ត្រូវបង្កើតនូវ Group What up នៅតាមបណ្ដាខេត្ត និងនាយកដ្ឋាននគរបាលប្រឆាំងការជូនដូរមនុស្ស និងការពារអនីតិជន ដើម្បីបញ្ជូននូវពត៌មានទិន្នន័យ និងសុំអនុសាសន៍ដឹកនាំក្នុងកិច្ចប្រតិបត្តការណ៍បន្ត ។

បន្ទាប់មកគណៈអធិបតី បានអញ្ជើញឡើងមានមតិសំណេះសំណាល និងដាក់សំនួរដែលពាក់ព័ន្ធ និងការជួញដូរមនុស្សដល់អស់លោក លោកស្រី ជានាយ នាយរងការិយាល័យមកពីបណ្ដាខេត្ត ក្នុងនោះលោក លោកស្រី ជានាយ នាយរងបានឡើងធ្វើការបកស្រាយយ៉ាងក្បោះក្បាយនូវសំនួរនីមួយៗ ជូនដល់គណៈអធិបតីផងដែរ ។

website_news/2017170203.txt · Last modified: 2017/08/24 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki