website_news:2017170302

ពលករខែ្មរខុសច្បាប់ជាង១០០នាក់ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសវិញ

http://www.rasmeinews.com/local ដោយ ៖គ្រញូង ថ្ងៃទី 17 មីនា 2017 ម៉ោង 10:23:AM

បាត់ដំបង៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន១៣៦នាក់ (ស្រី៧១នាក់និងកូនក្មេង២នាក់) ដែលលបលួចចូលទៅធ្វើកម្មករនៅទឹកថៃបញ្ជូនមកប្រទេសខែ្មរវិញ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ក្រោយពីធ្វើការអប់រំហើយក៏បញ្ជូនពលករទាំងនោះទៅស្រុកកំណើតវិញ។

លោក ឈុន វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន១៣៦នាក់ ក្នុងនោះមាន(ស្រី៧១នាក់និងកូនក្មេង២នាក់) ដែលបានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានតម្រួតនិងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២ ខែមីនានេះ។ បន្ទាប់ពីធ្វើការណែនាំនិងអប់រំដល់ពលករចំណាកស្រុកទាំងអស់ ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់រួចមក អាជ្ញាធរកម្ពុជាបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួនវិញ៕

website_news/2017170302.txt · Last modified: 2017/08/24 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki