website_news:2017170401

កម្មករខ្មែរម្នាក់ធ្វើការនៅលើទូកនេសាទថៃ តូចចិត្ដគ្មានលុយចុះទៅលេងចូលឆ្នាំនិងគេសម្រេចចិត្តចងករសម្លាប់ខ្លួននៅស្រុកថៃ

http://www.khmerchonburi.info/archives ថ្ងៃទី14 ខែមេសាឆ្នាំ2017

កាលពីថ្ងៃទី14 ខែមេសាឆ្នាំ2017 វេលាម៉ោង00:30នាទីមានករណីកម្មករធ្វើការនៅលើទូកនេសាទត្រីម្នាក់ចង់ករសម្លាប់ខ្លួននៅលើទូកនេសាតថៃ។ ហេតុការណ៍នេះបានកើតឡើងនៅលើទូកនេសាទមួយគ្រឿងដែលស្ថិតក្នុងខេត្ដរយះប្រទេសថៃ។

តាមការត្រួតពិនិត្យនៅលើសាកសពរ សមត្ថកិច្ចថៃបានប្រាប់អោយដឹងថាបុរសដែលស្លាប់ខ្លួននោះមានឈ្មោះណយ អាយុ25ឆ្នាំ សញ្ជាតិខ្មែរ ជាកម្មករធ្វើការនៅលើទូកកើតហេតុ ដោយបានចង់ករនិងខ្សែរទៅនិងរនែងទូកហើយបានស្លាប់អស់រយះពេលប្រហែលជាបីម៉ោងមកហើយទើបមានគេមកប្រទះឃើញ។

តាមការសួរតៃកុងទូកកើតហេតុរបានអោយដឹងថា មុនថ្ងៃកើតហេតុប្រហែល3ថ្ងៃមិត្ដរួមការរបស់ជនរងគ្រោះបាននាំគ្នាចុះទៅលេងបុណ្យចូលឆ្នាំឯស្រុកកំណើតអស់ ហើយនៅសល់តែជនរងគ្រោះម្នាក់ឯងគត់ដែលមិនបានទៅ ព្រោះមិនមានប្រាក់ចុះទៅលេងស្រុកនិងគេ ហើយប្រហែលមកពីមូលហេតុនេះទើបធ្វើអោយបុរសរូបនោះតូចចិត្ដរឿងគ្មានលុយសល់ចុះទៅលេងចូលឆ្នាំនិងគេទើបបានជាគេសម្រេចចង់ករសម្លាប់ខ្លួនតែម្ដង។ បច្ចុប្បនសាកសពអ្នកស្លាប់រូបនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីពេទ្យដើម្បីរងចាំបញ្ជូនអោយសាច់ញ្ញាតិយកទោធ្វើបុណ្យតាមប្រពៃណី។ ប្រភពពី:khaosod

website_news/2017170401.txt · Last modified: 2017/04/18 10:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki