website_news:2017170402

មន្ត្រីក្រសួងការងារអបអរសង្ក្រាន្តឆ្នាំថ្មីជាមួយបងប្អូនពលករខ្មែរនៅកូរ៉េ និងប្រាប់សាច់ញាតិនៅកម្ពុជាថាកុំភ័យអំពីវិបត្តិនៅកូរ៉េ

http://www.rasmeinews.com/local ដោយ ៖វាសនា ថ្ងៃទី 16 មេសា 2017 ម៉ោង 09:19:PM

(សេអ៊ូល)៖ មន្ត្រីក្រសួងការងារកម្ពុជាកំពុងនៅកូរ៉េខាងត្បូងដើម្បីជួបសំណេះសំណាលនិងចូលរួមអបអរសង្ក្រាន្តឆ្នាំថ្មីជាមួយបងប្អូនពលករខ្មែរនៅទីនោះ។ ជុំវិញស្ថានភាពតានតឹងនៅឧបទ្ធីបកូរ៉េដែលអាចនឹងផ្ទុះសង្គ្រាម លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងអមដំណើររដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ចូលរួមប្រារព្ធពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៅប្រទេសកូរ៉េជាមួយបងប្អូនពលករខ្មែរនៅទីនោះ បានអំពាវនាវពីទីក្រុងសេអ៊ូល តាមរយៈបណ្តាញព័ត៌មានហ្វ្រេសញូវ ដល់សាធារណជន ឪពុកម្តាយនិងក្រុមគ្រួសារពលករ ស្ត្រីរៀបការស្វាមីកូរ៉េ សូមមេត្តារក្សាភាពស្ងៀមស្ងាត់ និងកុំព្រួយបារម្ម ចំពោះស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េ។លោក ហេង សួរ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានដដែលថា ថា រាជរដ្ឋាភិបាលកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការវិវត្តន៍នៅក្នុងឧបទ្វីបកូរ៉េ និងបានត្រៀមនូវវិធីសាស្ត្រចាំបាច់សម្រាប់គ្រប់គ្រង សុវត្ថិភាព របស់ប្រជាពលរដ្ឋកម្ពុជានៅទីនោះ។

ចំណែកឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថានៅថ្ងៃទី១៦ ខែមេសានេះថា ស្ថានភាពនៅកូរ៉េខាងត្បូង មានសភាពស្ងប់ស្ងាត់ ដោយប្រជាជនរស់ន និងការធ្វើដំណើរដោយធម្មតា បើទោះមានព័ត៌មានថា កូរ៉េខាងបានបាញ់សាកល្បងមីស៊ីល តែទទួលបរាជ័យក៏ដោយ៕

website_news/2017170402.txt · Last modified: 2017/04/18 10:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki