website_news:2017170501

អាជ្ញាធរថៃធ្វើសន្និស្សិតកាសែតបង្ហាញមុខជនជាតិខ្មែរ5នាក់ក្រោយពីព្រឹត្តិបទល្មើសយ៉ាងសកម្មនៅទីក្រុងបាងកក

http://www.khmer-chonburi.com/archives/ 16 MAY 2017ខ្មែរ បាត់ដំបង

ប៉ូលិសថៃប្រចាំទីក្រុងបាងកកធ្វើសន្និស្សិតកាសែតដាក់បង្ហាញមុខជនសង្ស័យជាជនជាតិខ្មែរ5នាក់ ក្រោយពីព្រឹត្តិបទល្មើសលូកហោបៅនិងវះកាបូបរភ្ញៀវទេសចរណ៍យ៉ាងសកម្មក្នុងប្រទេសថៃកាលពីពេលថ្មីកន្លងទៅនេះ។ កាលពីថ្ងៃច័ន្ទទី15 ខែឧសភា ឆ្នាំ2017 វេលាម៉ោង20:30នាទី អាជ្ញាធរប៉ូលិសថៃប្រចាំស្ថានីយប៉ុស្តិ៍(ថងឡ) ទីក្រុងបាងកកបានធ្វើការដាក់បង្ហាញខ្លួនក្រុមចោរ វះកាបូបភ្ញៀវទេសចរបរទេសដ៏សកម្មចំនួន 5 នាក់ ជនសង្ស័យដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះទី1 មានឈ្មោះនួន រតនា អាយុ 35 ឆ្នាំសញ្ជាតិខ្មែរ ទី2 មានឈ្មោះសួន អាយុ 35 ឆ្នាំសញ្ជាតិខ្មែរ ទី3 មានឈ្មោះញឹក វិចិត្រ អាយុ 31 ឆ្នាំសញ្ជាតិខ្មែរ ទី4 មានឈ្មោះគង់ វុដធី អាយុ 39 ឆ្នាំសញ្ជាតិខ្មែរ ទី5 មានឈ្មោះលួន ធីលួន អាយុ37 ឆ្នាំសញ្ជាតិខ្មែរ ជនសង្ស័យទាំង5នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីម្សិលមិញជាមួយនឹងវត្ថុតាងមាន ប្រាក់បាតចំនួន 7780฿ កាបូបលុយ7 នាឡិកាដៃ1 ខ្សែ ទូរសព្ទដៃ4 គ្រឿង ជនសង្ស័យទាំង5នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបានក្បែរផ្លូវ សុខុមវិត 30 សង្កាត់ខ្លងតាន់ ខណ្ឌខ្លងតើយ ទីក្រុងបាងកក។ ប្រភពពីសមត្ថកិច្ចថៃ បានឲ្យដឹងថា ជនសង្ស័យទាំង5នាក់បានព្រឹត្តិបទល្មើសលូកហោប៉ៅរបស់របស់ភ្ញៀវបរទេសនៅតាមតំបន់ទេសចរណ៍នានាដែលនៅក្នុងទីក្រុងបាងកក សមត្ថកិច្ចបានបន្តទៀតថាសមត្ថកិច្ចថៃបាន ធ្វើការស្រាវជ្រាវនិងឆែកកាមេរ៉ាសុវត្ថិភាពនៅតាមកន្លែង ដែលជនសង្ស័យធ្វើសកម្មភាពទើបមានភស្តុតាងគ្រប់គ្រាន់រហូតឈានដល់ការចាប់ខ្លួនខ្លួនតែម្តង.។

សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមសង្ស័យទាំង5នាក់មានជនសង្ស័យ2 នាក់ធ្លាប់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជាច្រើនលើកក្នុងករណីព្រឹត្តិបទល្មើសដដែលនេះដែរ។ បច្ចុប្បន្នជនសង្ស័យទាំង5 នាក់ត្រូវសមត្ថកិច្ចថៃឃុំខ្លួនទុកដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017170501.txt · Last modified: 2017/05/17 10:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki