website_news:2017170503

ថៃចាប់រថយន្ត2 គ្រឿងរកឃើញពលករអន្តោប្រវេសន៍ខុសច្បាប់ចំនួន29នាក់

http://www.khmer-chonburi.com/archives/ 16 MAY 2017 ខ្មែរ បាត់ដំបង

កាលពីថ្ងៃអង្គារទី16 ខែឧសភាឆ្នាំ2017 វេលាម៉ោង10:00 ព្រឹកតម្រួតហៃវេរថៃបានធ្វើការស្ទាក់ចាប់រថយន្ត 2 គ្រឿងជាមួយនិងពលករអន្តោប្រវេសន៍ខុសច្បាប់ចំនួន29 នាក់នៅលើផ្លូវហៃវេរ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង10ព្រឹកស្ថិតនៅលើផ្លូវជាតិហៃវេរ(អេសៀរ41) ឃុំបានណា ស្រុកមឿង ខេត្តជុំផន ក្នុងព្រឹត្តិបត្រការណ៍ការឃាត់រថយន្ត2 គ្រឿងនេះសមត្ថកិច្ចថៃ បានរកឃើញពលករចំណាកខុសច្បាប់(សញ្ជាតិមីយ៉ាន់ម៉ា) ចំនួន29នាក់ ប្រុស14 នាក់ស្រី 15នាក់ ព្រមទាំងឃាត់ខ្លួនបានអ្នកបើកបររថយន្តជាជនជាតិថៃ 2 នាក់។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាពលករ ភូមាទាំងអស់បានធ្វើដំណើរមកពីជាយដែនម៉ីយ៉ានម៉ាដោយមានមេខ្យល់នាំផ្លូវចូលមកប្រទេសថៃដើម្បីទៅធ្វើការនៅខេត្តសងខ្លា ដោយគិតសេវាថ្លៃធ្វើដំណើរក្នុងម្នាក់7000฿។ បច្ចុប្បន្នពលករខុសច្បាប់ទាំងអស់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅស្ថានីប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017170503.txt · Last modified: 2017/05/17 10:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki