website_news:2017170701

៦ខែកម្ពុជាជួយ ពលករខ្មែររងគ្រោះ នៅក្រៅប្រទេស ឲ្យមកវិញជាង ៤០០នាក់

http://www.daem-ampil-news.html សុក្រ, ១៤ កក្កដា ២០១៧ 17:40 ដោយ: ញ៉ិល សុខសាន ID:030

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៧ បានជួយអន្តរាគមន៍ពលរដ្ឋ និងពលករ-ពលការិនីខ្មែររងគ្រោះ នៅ១០ប្រទេសឲ្យវិលត្រឡប់ មកសុ្រកកំណើតវិញ មានចំនួន៤៦៤នាក់។

លិខិតជូនដំណឹងរបស់ក្រសួងការ បរទេសចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា បណ្ដាទាំង១០នោះ រួមមានប្រទេសថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ។ ប្រភពបានបន្តថា ក្នុងចំណោម៤៦៤នាក់នោះ គឺថៃមានចំនួន១៧៨នាក់ , វៀតណាម មានចំនួន៦៨នាក់ , មីយ៉ាន់ម៉ា មានចំនួន៣នាក់ , ម៉ាឡេស៊ី មានចំនួន១៣៤នាក់ , ឥណ្ឌូនេស៊ី មានចំនួន២១នាក់ , សិង្ហបុរី មានចំនួន២នាក់ , ចិន មានចំនួន១២នាក់ , ជប៉ុន មានចំនួន១២នាក់ ដោយឡែកសាធារណកូរ៉េវិញ គ្មានពលករ-ពលការិនីដែលត្រូវវិលត្រឡប់នោះទេ។

សម្រាប់ប្រទេសថៃវិញ អន្តរាគមន៍ដោះលែងពលរដ្ឋ និងពលករខ្មែរដែលអាជ្ញាធរថៃចាប់ខ្លួនពីបទឆ្លងដែនចូលថៃដោយខុសច្បាប់ចំនួន៤៤៥នាក់។ ជួយសម្រួលជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋ ពលករខ្មែរដែលរស់នៅ និងធ្វើការដោយខុសច្បាប់នៅថៃមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ជាមធ្យមពី១០០០ទៅ១២០០នាក់ ក្នុង១សប្តាហ៍។

ព្រមទាំងអន្តរាគមន៍ដោះស្រាយ និងផ្តល់ការគាំទ្រផ្នែកច្បាប់ នៅពេលមានការរំលោភបំពានផ្សេងៗពីសំណាក់និយោជកមកលើពលករខ្មែរ ព្រមទាំងទាមទារសំណងផ្សេងៗ ជូនពលករ ពលការិនី ដែលរងការបំពាន រងរបួស ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ៕

website_news/2017170701.txt · Last modified: 2017/07/16 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki