website_news:2017170705

ពលករខ្មែរជាង ១០០នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ឃាត់ខ្លួន

http://kleykley.sabay.com.kh/article/ ថ្ងៃទី15-07-2017 ម៉ោង 08:50

គិតពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ កក្កដា ម្សិលមិញ មានពលករ-ពលការិនីខ្មែរសរុប ១០៩ នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ឃាត់ខ្លួន ដោយក្នុងនោះ មាន៣០នាក់ ត្រូវបានបញ្ជូនទៅស្នាក់នៅបណ្ដោះអាសន្ននៅស្ថានទូតកម្ពុជា រីឯ ៧៩នាក់ទៀត ស្ថិតក្នុងការពិចារណារបស់អាជ្ញាធរម៉ាឡេស៊ី ថាតើត្រូវបញ្ជូនមកកម្ពុជាវិញ ឬក៏បញ្ជូនឡើងតុលាការ។

សេចក្តីជូនព័ត៌មាន ចុះថ្ងៃទី១៤ ខែកក្កដា ម្សិលមិញ របស់ក្រសួងការបរទេសកម្ពុជា បង្ហាញថា ពលករ-ពលការិនីខ្មែរ ចំនួន ៣០នាក់ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចម៉ាឡេស៊ី ចាប់ឃាត់ខ្លួន ក្នុងពេលអាជ្ញាធរម៉ាឡេស៊ីចាប់ផ្តើមប្រតិបត្តិការឃាត់ខ្លួនពលករបរទេសធ្វើការខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី០១ កក្កដា ២០១៧ កន្លងមក។ ក្នុងនោះ ក្រសួងបានណែនាំស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ឲ្យត្រៀមជួយដល់ពលករ-ពលការិនី តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបានផងដែរ៕

website_news/2017170705.txt · Last modified: 2017/07/16 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki