website_news:2017170706

ពលករខុសច្បាប់ក្នុងប្រទេសថៃ អាចចុះឈ្មោះធ្វើការដោយស្របច្បាប់វិញ នៅចុងខែនេះ

http://kleykley.sabay.com.kh/article/ ថ្ងៃទី15-07-2017 ម៉ោង 10:08

ក្រសួងការងារថៃ នឹងបើកមជ្ឈមណ្ឌលចំនួន៩៩ ក្នុងនោះ មជ្ឈមណ្ឌលចំនួន១១ នៅក្នុងក្រុងបាងកក ដើម្បីធ្វើការចុះឈ្មោះ ផ្ដល់ភាពស្របច្បាប់ ដល់ពលករចំនួន ១,៥លាននាក់ ដែលពុំមានឯកសារបញ្ជាក់អត្តសញ្ញាណ។ ការចុះឈ្មោះផ្ដល់ភាពស្របច្បាប់ដល់ពលករនេះ នឹងធ្វើឡើងរយៈពេល ១៥ថ្ងៃ ពីថ្ងៃទី២៤ ខែកក្កដានេះ ដល់ថ្ងៃទី០៧ សីហា ២០១៧ ខាងមុខ។ ក្រសួងការងារថៃ បានប្រកាសថា ពលករមីយ៉ាន់ម៉ាអាចទៅចុះឈ្មោះ ទទួលភាពស្របច្បាប់នៅតាមមជ្ឈមណ្ឌលនៅក្នុងខេត្ត Sumut Sakhon ខេត្ត Samut Prakan ខេត្ត Ranong ខេត្ត Tak និងខេត្ត Chiang Rai។

សម្រាប់កម្ពុជា និងឡាវ វិញពេលនេះក្រសួងការងារថៃកំពុងធ្វើការចរចាជាមួយភាគីទាំងពីរ ស្ដីពីនីតិវិធីផ្ដល់ភាពស្របច្បាប់ ពីអត្តសញ្ញាណប័ណ្ណ (ID) សម្គាល់ខ្លួនរបស់ប្រទេសទាំងពីរ ទៅជាលិខិតសម្គាល់ (CI) របស់ថៃវិញ៕ សូមបញ្ជាក់ថា តាមការប៉ាន់ស្មាន មជ្ឈមណ្ឌលមួយ នឹងទទួលការចុះឈ្មោះ ផ្ដល់ភាពស្របច្បាប់ដល់ពលករ ៣ម៉ឺននាក់ក្នុងមួយថ្ងៃ៕

website_news/2017170706.txt · Last modified: 2017/07/16 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki